មកស្គាល់មហាសេដ្ឋីល្បីៗដែលវិនិយោគលើគ្រីបតូ

  • 2021-11-24 07:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រីបតូ ឬលុយឌីជីថល ជាវាំងននមួយថ្មីនៃការចាយលុយតាមអ៊ិនធឺណិតមានភាពងាយស្រួល វាទទួលបានការពេញនិយមផុសផុរក្នុងពេលបច្ចុប្បន្ន។ លើសពីការចាយវាយ ក៏មានអ្នកវិនិយោគជាច្រើន ហើយសូម្បីមហាសេដ្ឋីល្បីៗដែលនឹងបង្ហាញខាងក្រោមនេះ ក៏ជាអ្នកវិនិយោគ និងចាប់អារម្មណ៍លុយប្រភេទថ្មីនេះផងដែរ។

១. Elon Musk ជាម្ចាស់លុយឌីជីថល Bitcoin , Ethereum និង Dodgecoin នេះបើយោងតាមការបង្ហាញរបស់លោកកាលពី ខែតុលា កន្លងទៅ។

ក្រៅពីនេះ លោកក៏ត្រូវបានគេយកឈ្មោះធ្វើជាលុយឌីជីថលផងដែរ ដូចជាកាក់ RICI Elon, ShibElon និង STOPELON នោះព្រោះតែឥទ្ធពលរបស់លោក តែងធ្វើឱ្យសន្ទុះទីផ្សារគ្រីបតូសឹងក្រឡាប់ចាក់ម្ដងៗ។

ត្បិតជាអ្នកវិនិយោគគ្រីបតូ ប៉ុន្ដែ Elon Musk គាត់ក៏ផ្តល់ដំបូន្មានថា "កុំវិនិយោគប្រាក់សន្សំទាំងមូលរបស់អ្នកនៅក្នុងគ្រីបតូ វាមិនមែនជាការឆ្លាតវៃទេ"។

២. Mark Zuckerberg មនុស្សជាច្រើនជឿថាលោកកំពុងវិនិយោគលើ Bitcoin ខណៈការបង្ហោះមួយរបស់លោកកាលពី ខែឧសភា កន្លងទៅ។ មិនតែប៉ុណ្ណោះ គម្រោងថ្មី Metaverse ក៏លោកបានបង្ហើបពីការទូទាត់ជាមួយគ្រីបតូផងដែរ។

៣. Tim Cook កំពុងវិនិយោគលើគ្រីបតូ នេះបើយោងទៅតាមការអត្ថាធិប្បាយរបស់លោក នៅក្នុងកិច្ចប្រជុំកំពូល The New York Times "DealBook" កាលពី ខែកញ្ញា កន្លងទៅ។

៤. Bill Gates ធ្លាប់ជាម្ចាស់ Bitcoin ហើយលោកទទួលបានវាជាកាដូក្នុងថ្ងៃខួបកំណើត។

៥. Jeff Bezos ស្ថាបនិក Amazon វិនិយោគលើគ្រីបតូ Bitcoin និង Ethereum។

៦. Jack Dorsey ជា CEO របស់ Twitter វិនិយោគទៅលើ Bitcoin និង Ethereum៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី