ជិតដល់ថ្ងៃសម្រាកហើយ តោះរៀបចំគម្រោងជិះម៉ូតូឆ្លងឆ្នាំទាំងអស់គ្នា

  • 2021-12-01 03:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើការជិះកំសាន្តជាមួយមធ្យោបាយកង់ពីរឆ្លងខេត្ត ឆ្លងប្រទេសមានក្នុងក្តីសុបិនរបស់អ្នកដែរ ឬទេ? ថ្ងៃឈប់សម្រាកជាច្រើនដែលនឹងកៀកចូលមកដល់ក្នុងខែ១២ នេះច្បាស់ជាធ្វើឲ្យអ្នកស្វែងរកកន្លែងដើរលេងទុកខ្លះហើយមែនទេ? កន្លែងដើរលេងខ្លះអាចនឹងត្រូវធ្វើឡើងដោយម៉ូតូជាជាងរថយន្តដូចជាម៉ូតូ Royal Enfield ដែលបានក្លាយជាមិត្តធ្វើដំណើរយ៉ាងល្អរបស់ក្រុមអ្នកជិះម៉ូតូមួយចំនួនដោយសារតែភាពបត់បែន និងអំណោយផលរបស់វា។

ប្រសិនបើអ្នកកំពុងស្វែងរកដំណើរផ្សងព្រេងបែបឯករាជ្យជាមួយនឹងការជិះម៉ូតូផ្លូវឆ្ងាយ អ្នកអាចសម្លឹងមើល និងរៀបចំផែនការផ្លូវរបស់អ្នកជាមួយ Royal Enfield Himalayan។ ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើដំណើរបែបសប្បាយៗដូចជាគយគន់មើលទឹកសមុទ្រក្រុងព្រះសីហនុ កែប ឬសូម្បីតែក្រេបរសជាតិកាហ្វេភ្នំ Royal Enfield Interceptor គួរតែជាផ្នែកមួយនៃការធ្វើដំនើរមួយនេះផងដែរព្រោះតែភាពរស់រវើកនៃម៉ាស៊ីនម៉ូតូ 650cc បែបអ្នកប្រណាំងកាហ្វេ។ យ៉ាងណាមិញប្រសិនបើអ្នកកំពុងសម្លឹងរកម៉ូតូដែលអាចជិះបានយ៉ាងរីករាយក្នុងទីក្រុង អ្នកអាចសម្លឹងមើលទាំង Royal Enfield Classic ឬ Meteor 350 ដែលម៉ាស៊ីននេះត្រូវបានផលិតយ៉ាងល្អឥតខ្ចោះសម្រាប់ការជិះក្នុងទីក្រុង។

ការធ្វើដំណើរផ្លូវឆ្ងាយជាមួយម៉ូតូដូចជាការបរិយាយអំពីអារម្មណ៍នៃសេរីភាពទាំងស្រុង ការជ្រមុជខ្លួនរបស់អ្នកនៅក្នុងទេសភាពជុំវិញ ការស្រូបយកពន្លឺព្រះអាទិត្យ និងកម្តៅដែលជះមកមុខរបស់អ្នកផ្ទាល់ ខ្យល់ត្រជាក់បក់កាត់សក់របស់អ្នក និងការជួបនៅមនុស្សថ្មីៗនៅក្នុងកំឡុងពេលធ្វើដំណើរ។ ភាពខុសប្លែកគ្នារវាងការធ្វើដំណើរជាមួយម៉ូតូ និងទម្រង់ផ្សេងៗទៀតដូចជាឡាន គឺថា លោកអ្នកមិនអាចមើលទេសភាពតាមដងផ្លូវឲ្យទូលំទូលាយឡើយ ដោយការអេតមើលទេសភាពពីត្រឹមក្នុងឡាន ឬតាមកញ្ចក់ឡាន។ ប៉ុន្តែនៅពេលអ្នកធ្វើដំណើរដោយម៉ូតូ អ្នកនឹងមានអារម្មណ៍ថាអ្នកឈរនៅចំកណ្តាលផ្លូវទាំងអស់នៃទេសភាពជុំវិញ អ្នកក្លាយជាផ្នែកមួយនៃរូបភាពទាំងមូលដោយការសម្លឹងមើលគ្រប់ជ្រុងជ្រោយ ឆ្វេងស្តាំដោយមិនមែនត្រឹមតែជាអ្នកដែលជិះកាត់ប៉ុន្នោះទេ ប៉ុន្តែជាអ្នកដែលបានប្រលូកទាំងស្រុងទៅក្នុងធម្មជាតិទាំងមូល។

តោះ! និយាយមកដល់ចំណុចនេះតើអ្នកមានគម្រោងទិញម៉ូតូថ្មីសម្រាប់ដំណើរកម្សាន្តចុងឆ្នាំដែរឬទេ? ប្រសិនបើអ្នកត្រូវការបើកសាកល្បងមុននឹងទិញម៉ូតូថ្មី បន្ទប់តាំងបង្ហាញ Royal Enfield Cambodia ជាកន្លែងដែលអ្នកអាចបើកសាកល្បងដោយឥតគិតថ្លៃជាមួយនឹងម៉ូដែលណាមួយដែលអ្នកចូលចិត្ត។ ដូចដែលបានបញ្ជាក់រួចមកហើយថា ប្រសិនបើអ្នកចង់បានម៉ូតូបែបរូបរាងក្លាសិកនិងបង្កើតស្ទីលប្លែកៗរបស់អ្នក Royal Enfield Classic 500cc និង Meteor 350 ជាបច្ចេកវិទ្យាខ្ពស់និងថ្មីបំផុតដែលបំពាក់ដោយ Tripper Navigation System ទាក់ទាញបេះដូងរបស់អ្នក ដោយសារតែពណ៍ជាច្រើនដែលអ្នកអាចជ្រើសរើសបាន។

ប៉ុន្តែប្រសិនបើអ្នកចូលចិត្តការផ្សងព្រេងបែបម្នាក់ឯងអ្នកមិនគួររំលងម៉ូតូ Royal Enfield Himalayan នោះទេព្រោះម៉ូដែលនេះមានឈ្មោះល្បីថាសាកសមសម្រាប់ “All road, No road” ជាពិសេស ABS ដែលធានាសុវត្ថិភាពរបស់អ្នកសម្រាប់គ្រប់ស្ថានភាពផ្លូវដែលអ្នកជួបប្រទះ។ អ្នកចង់បានការជិះលំហែកាយនៅតាមឆ្នេរសមុទ្រ ម៉ាស៊ីនភ្លោះ GT Continental & Interceptor ដែលជាការកើតឡើងវិញនៃម៉ាស៊ីនស៊ីឡាំងភ្លោះរបស់ Royal Enfield។

ខណៈពេលដែលផ្តល់នូវកម្លាំង 47 សេះក្នុងរង្វិលជុំ 7250 RPM និងកម្លាំងបង្វិលអតិបរមា 52Nm នៅ 5250 RPM។ កុំភ្លេចកក់ការបើកសាកល្បងជាមួយក្រុងការងារតាមរយះលេខទូរសព្វ៖ 017 866 671/077 666 392/095 666 372៕

អត្ថបទថ្មី