មកមើលរូបរាង MacBook Air 2022 ជម្រើសពណ៌ច្រើន អេក្រង់ថ្មី មុនថ្ងៃប្រកាសចេញ

  • 2021-12-02 08:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបងធំ MacBook Pro 2021 ប្រកាសចេញ MacBook Air ជាប្អូនបន្ទាប់បានលេចឮដំណឹងប្រកាសចេញជាច្រើន ដែលថាវានឹងប្រើអេក្រង់ទំនើប mini-LED ដូច iPad Pro និងប្រើអេក្រង់ឆកផ្ទុកកាមេរ៉ាធំដូចបង ហើយទំនងជាមានឈ្មោះថ្មីថា MacBook មិនមាន Air ទៀតនោះទេ។

អ្នកជំនាញជាច្រើនលើកឡើងថា MacBook Air 2022 អាចនឹងប្រើតួខ្លួនរាបស្មើ មិនមានកោង និងមានជម្រើសពណ៌ស្អាតៗ ដូចទៅនឹង iMac 2020 ផងដែរ។

លើសពីនេះ ការឌីហ្សាញ វានឹងប្រើអេក្រង់មានគែមខ្មៅ និងក្ដារចុចប្រើផ្ទៃខ្មៅ ក៏នឹងត្រូជំនួសដោយផ្ទៃពណ៌សវិញ។ ចំណែករន្ធតំណភ្ជាប់វិញ វានឹងប្រើរន្ធ USB-C Thunderbolt ចំនួន២ រន្ធសាក MagSafe រន្ធកាស 3.5mm និងវានៅតែគ្មានរន្ធ HDMI ឬ SD ដូចជំនាន់មុនដដែល។

គេរំពឹងទុកថា MacBook Air 2022 នឹងប្រកាសចេញនៅអំឡុង Apple Event ខែមីនា/មេសា ឬនៅ WWDC ខែមិថុនា ដោយតម្លៃអាចនឹង ៩៩៩ដុល្លារ ថ្លៃជាម៉ូឌែលមុន៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល