អបអរសាទរ! កូនប្រុសស្នងត្រកូលដំបូងរបស់ Taeyang និង Min Hyorin កើតហើយ

  • 2021-12-06 02:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​លើ​ព័ត៌មាន​ចេញ​ផ្សាយ​មុន​នេះ​បាន​ឲ្យដឹងថា កូន​ដំបូង​របស់ Taeyang (BIGBANG) និង Min Hyo Rin ពេល​នេះ​បានកើតហើយ ហើយកូនគឺជា​កូន​ប្រុស។

វិបសាយ Hankook Ilbo បាន​បញ្ជាក់​ថា​ ទារក​មាន​សុខភាព​ល្អទេ ហើយ​ Taeyang ពេលនេះ​ក៏ក្លាយជា​ឪពុករបស់គេ​ជាផ្លូវការដែរ។

ចំណែកផលិតកម្ម YG ក៏បាន​ទទួលស្គាល់ដែរថា​ ព័ត៌មាន​នេះ​ជា​ការពិត។

រម្លឹក​ទៅ​កាល​ពីខែកញ្ញា មាន​សេចក្ដីរាយការណ៍ថា​ Taeyang និង Min Hyo Rin ជិត​ស្វាគមន៍​កូន​ដំបូង​ដែល​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍ហើយ ហើយពេលនេះ​កូនក៏កើតមក ធ្វើឲ្យប៉ាៗ Taeyang ក្លាយជា​សមាជិក​ដំបូង​ដែល​មាន​កូនមុនគេ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី