ផ្អែកតាមមតិមហាជន ទាំងនេះភាពខុសគ្នារវាងរាជិនីសម្រស់កូនក្រមុំរបស់ផលិតកម្ម SM និងJYP

  • 2021-12-24 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​យល់ឃើញរបស់អ្នក​ប្រើបណ្ដាញ​សង្គម បាន​លើកឡើងពី ផលិតកម្ម SM ដែលត្រូវ​បាន​គេស្គាល់ច្បាស់ថា​ជាក្រុមហ៊ុនដែល​ពោរពេញទៅដោយ​តារា​ៗមាន​សម្រស់ស្រស់ស្អាត។ ទោះជាយ៉ាងណា​ថ្មីៗ មាន​ការ​លើក​ឡើង​ដែរ​ថា​ តារារបស់ផលិតកម្ម JYP ក៏មិនចាញ់ SM ដែរ ព្រោះ​តារាៗក្មេងៗជំនាន់​ក្រោយ ក៏ស្អាតមិនធម្មតា។

និយាយពីផលិតកម្ម SM មុន YoonA (Girls’ Generation) ជាតារាដែលមាន​សម្រស់ស្រទន់ គួរឲ្យស្រឡាញ់ មើល​យ៉ាងណា​ក៏មិនណាយដែរ។ នេះជា​ការ​លើកឡើង​របស់មហាជន។

ចំណែក Irene (Red Velvet) វិញ សម្រស់​ប្រៀបដូចទេពធីតា។ ភ្នែកធំៗ ស្បែកភ្លឺរលោង ច្រមុះស្រួច ទម្រង់មុខទាំងមូលសម​សឹងរកកន្លែងទាស់គ្មាន។

Karina (aespa) វិញ ក៏ធ្វើឲ្យគ្រប់គ្នា​បាក់ចិត្តដែរ ដោយសារមុខដូចតុក្កតា ហើយបើទោះមិនផាត់មុខក៏នាង​ស្អាតខ្លាំង​ដែរ។

ចូលដល់ JYP វិញ ភាពស្រស់ស្អាត​របស់តារាៗរបស់ក្រុមហ៊ុន គឺគ្មានពីរលើលោកទេ ព្រោះ​ពួកគេ​ស្អាត​តាម​លក្ខណៈរៀងៗខ្លួន។ ដូច Suzy ជាដើម ត្បិតពេលនេះនាងបាន​ចាកចេញទៅក្រុមហ៊ុនផ្សេង ប៉ុន្តែយ៉ាងណាក៏នាង​មាន​ឈ្មោះ​ជា​អតីតតារារបស់ JYP ដែរ។ Suzy ត្រូវ​បាន​គេសរសើរពីសម្រស់ឥតដាច់ រហូត​នាង​ត្រូវ​បាន​គេ​លើកថារាជិនីសម្រស់​ប្រចាំប្រទេស​ទៀតផង។

សម្រាប់ Tzuyu (TWICE) និង Lia (ITZY)​ គ្មាន​អ្នកណា​ផ្ដួល​បាន​ទេ។ នាង​ស្អាតបែប​នាង ហើយក៏គ្មាន​អ្នកណា​អាច​ជំនួស​តំណែង​នេះបាន​ដែរ។

ដោយឡែក បើ​ប្រៀបធៀបរវាង​ SM និង JYP នោះគឺ តារា​ SM ស្អាត​ដូចបវរកញ្ញា បែប​ទន់ភ្លន់ ស្របពេលតារា​របស់ JYP មាន​ព្រលឹង​នៃភាពស្រស់ស្អាតប្លែកៗ រៀងៗខ្លួន បើសួរ​ថា​តើអ្នកណាស្អាតជាងនោះ? ចម្លើយគឺ ពួកគេសុទ្ធតែស្អាតទាំងអស់ ហើយស្អាតម្យ៉ាងម្នាក់៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម