Super Junior នឹងត្រៀមចេញផ្សាយ MV រូបរាងថ្មីសម្រាប់បទ “U” នៅថ្ងៃស្អែកនេះ

  • 2022-01-12 09:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មានកូរ៉េ Allkpop បានឱ្យដឹងនៅមុននបន្តិចថាក្រុមតារាចម្រៀងប្រុសល្បីឈ្មោះ Super Junior កំពុងធ្វើការត្រៀមចេញ MV ថ្មីសម្រាប់បទ “U” ដែលនឹងមានទស្សនីយភាពពិសេសត្រជាក់ភ្នែកជាង MV ចាស់ដែលផលិតរយៈពេលច្រើនឆ្នាំមកហើយ។

ក្រុមការងារផលិត ក៏ដូចជាក្រុមតារាចម្រៀងប្រុសទាំងនេះកំពុងត្រៀមចេញផ្សាយវីដេអូចម្រៀងរបស់ពួកគេដែលបានកែឡើងវិញសម្រាប់បទ "U"នៅថ្ងៃស្អែកនេះ។

រម្លឹកផងដែរ Super Junior បានទម្លាក់បទ "U" ជាលើកដំបូង ហើយក៏ជាបទចម្រៀងដំបូងរបស់ពួកគេក្នុងឆ្នាំ២០០៦ ហើយ SM Entertainment នឹងធ្វើការកំណែទម្រង់បទចម្រៀងឡើងវិញសម្រាប់ 'Remastering Project' របស់ផលិតកម្ម។ MV ដែលបានកែឡើងវិញនឹងច្បាស់ត្រជាក់ភ្នែកជាងមុនសម្រាប់អ្នកគាំទ្រ ហើយវានឹងបង្ហាញតាមរយៈប៉ុស្តិ៍ SMTOWN YouTube នៅថ្ងៃទី 13 ខែមករានេះ៕

ខាងក្រោមនេះជាវីដេអូចម្រៀង "U" ប្រភេទ MV ចាស់ដែលផលិត និងចេញផ្សាយឆ្នាំ២០០៦៖

ប្រភព៖ Allkpop   ប្រែសម្រួល៖ PAV SREY PICH