vivo បញ្ចេញ Y55 5G ពាក់ឈីប Dimensity 700 ថ្មធំ តម្លៃត្រឹម ២៩០ដុល្លារ

  • 2022-01-18 01:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែមុន vivo បញ្ចេញ Y55s 5G មានថ្មធំដល់ទៅ ៦០០០មីលីអំពែម៉ោង ពេលនេះពួកគេបញ្ចេញស្មាតហ្វូនកម្លាំងម៉ាស៊ីនប្រហាក់ហែលគ្នា មានថាមពលថ្ម ៥០០០មីលីអំពែម៉ោង ប្រើអេក្រង់ LCD ទំហំ ៦,៥៨អ៊ិញ មានកម្រិតបង្ហាញ FHD+ និងមានលែនទម្លុះអេក្រង់ ទំហំ 8MP ដែលវាមានឈ្មោះថា vivo Y55 5G។

Y55 5G ប្រើកាមេរ៉ាក្រោយ៣គ្រាប់ លែនដើម 50MP និង 2MP ពីរគ្រាប់ជា macro និង depth sensor។ វាដំណើរការដោយ បន្ទះឈីប MediaTek Dimensity 700 មាន 4GB RAM ទំហំផ្ទុក 128GB និងប្រព័ន្ធដំណើរការ Funtouch OS 12 លើ Android 11។

ថាមពលថ្ម ៥០០០មីលីអំពែម៉ោងរបស់វា ទ្រទ្រង់កម្លាំងសាក ១៨វ៉ាត់ ដោយរន្ធសាក USB-C។ vivo Y55 5G មានពីរពណ៌ គឺខ្មៅ និងខៀវកាត់ទឹកសមុទ្រ ដោយតម្លៃដាក់លក់ប្រមាណជា ២៩០ដុល្លារ នៅទីផ្សារ តៃវ៉ាន់ ជាមុន៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី