​Privat ​​​រំលឹក​រឿង​​ចាំ​មិន​អាច​​ភ្លេច​មួយ​កាល​​​នៅ​ស្វាយរៀង​ ទោះ​កំពុង​លេង​នៅ​លីគ​ឥណ្ឌូណេស៊ី

  • 2022-01-18 02:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​​របស់​ក្លឹប​ Bali United បច្ចុប្បន្ន​ Privat Mbarga រំលឹក​រឿង​ចាំ​​មិន​អាច​បំភ្លេច​​បាន​មួយ​កាល​នៅ​ជា​កីឡាករ​របស់​ក្លឹប​កម្ពុជា ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាមេរ៉ូន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កាល​ឆ្នាំ​២០១៩ ជា​ពេល​ដែល​គេ​ចាំ​មិន​អាច​បំភ្លេច​បាន​ ព្រោះ​ជា​ឆ្នាំ​ដែល​គេ​បាន​ឈ្នះ​ពាន​ជា​មួយ​ក្លឹប​អាជីព​នៃ​លីគ​កំពូល​កម្ពុជា​ជា​លើក​ដំបូង​។ ជាង​នេះ​ទៅ​ទៀត​ក៏​ជា​ឆ្នាំ​ជោគជ័យ​មួយ​សម្រាប់​រូប​គេ​ក្នុង​ការ​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ស្បែក​ជើង​មាស​​នា​រដូវ​កាល​នោះ​ផង​ដែរ​។

​ខ្សែ​ប្រយុទ្ធ​ខាង​លើ​លើ​បច្ចុប្បន្ន​កំពុង​លេង​​នៅ​លីគ​កំពូល​ឥណ្ឌូណេស៊ី​នៃ​ក្លឹប Bali United ដែល​បង្ហាញ​ខ្លួន​ទើប​តែ​បាន​៣​ប្រកួត​ប៉ុណ្ណោះ​ប៉ុន្តែ​គេ​រក​បាន​២​គ្រាប់​ និង​បញ្ជូន​បាល់ឲ្យ​មិត្ត​​រួម​ក្រុម​បាន​មួយ​គ្រាប់​ផង​ដែរ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​