ចង់យំតាម! ម៉េង កែវពេជ្ជតា ហោះទៅបារាំង ជួបកូនប្រុសក្រោយខកខានជួប២ឆ្នាំ ដោយសាកូវីដ១៩
- 2022-01-18 08:28:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់យំតាម! ម៉េង កែវពេជ្ជតា ហោះទៅបារាំង ជួបកូនប្រុសក្រោយខកខានជួប២ឆ្នាំ ដោយសាកូវីដ១៩
ចន្លោះមិនឃើញ
តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីជួបកូនប្រុសជាទីស្រឡាញ់ ក្រោយខកខានជួបគ្នាអស់រយៈ២ឆ្នាំដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ រហូតធ្វើឲ្យប្រិយមិត្តទប់ទឹកភ្នែកមិនជាប់។
នៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀង ម៉េង កែវ ពេជ្ជតា បានបង្ហោះវីដេអូយ៉ាងរំជួលចិត្តជាមួយកូនប្រុសរស់នៅប្រទេសបារាំង ក្រោយខកខានជួបគ្នាអស់២ឆ្នាំមកហើយ ដោយសារតែកូវិដ១៩ ក្រោយស្រាកស្រានខ្លះ ទើបអ្នកស្រី សម្រេចចិត្តហោះទៅប្រទេសបារាំងដើម្បីជួបមុខកូនប្រុសបណ្តូលចិត្ត ដោយអ្នកស្រីបានបញ្ជាក់ថា នឹកកូនប្រុសណាស់ ខានជួបគ្នាអស់២ឆ្នាំហើយ តើអ្នកណាខ្លះយល់អារម្មណ៏នេះ?
បើតាមរយៈវីដេអូមួយនេះ ប្រិយមិត្តគ្រប់គ្នាពិតជារំជួលចិត្តក្រៃលែងពីទំហំចិត្តដែលម្តាយនឹកកូន កូននឹកម្តាយពេលបានជួបគ្នាធ្វើឲ្យទឹកភ្នែកហូររកស្មានមិនត្រូវ រហូតធ្វើឲ្យមើលគ្រប់គ្នាយំតាមជាហូរហែ ដោយអ្នកខ្លះថា នេះជាក្តីស្រឡាញ់ពិតប្រាកដ = ចំណែកអ្នកខ្លះទៀតថា អារម្មណ៍នេះពិបាកនិយាយណាស រំភើបជំនួស។
សូមទស្សនាវីដេអូខាងក្រោមនេះ ៖