បង្កើនសុវត្តិភាពកុំព្យូទ័ររបស់អ្នកតាមគន្លឹះ ៧យ៉ាងកាត់បន្ថយហានិភ័យពីក្រុម Hacker!

  • 2022-01-26 04:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលបច្ចុប្បន្ននេះកុំព្យូទ័របានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្ស ហើយវាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការងារទូទៅរាប់បញ្ជូលទាំងការសិក្សាស្រាវជ្រាវ ផងដែរ។

ទន្ទឹមគ្នានេះ កុំព្យូទ័រវាក៏អាចបំផ្លាញយើងបានផងដែរ ព្រោះថាកុំព្យូទ័រ ដែលតភ្ជាប់ជាមួយនូវអ៊ីនធឺណិតអាចនឹងងាយត្រូវគេលួច (Hack) ចូលទៅគ្រប់គ្រង ប្រសិនបើលោកអ្នកពុំយល់ដឹងអំពីវិធីសាស្ត្រការពារវា។ នៅជុំវិញពិភពលោកយើងនេះមានកុំព្យូទ័រជាច្រើនដែលត្រូវបានក្រុមចោរ (Hackers) លួចចូលទៅគ្រប់គ្រង ដើម្បីប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗនៅលើកុំព្យូទ័ររបស់លោកអ្នកដូចជា ការជំរិតទារប្រាក់ ការបញ្ជាទិញទំនិញខុសច្បាប់ជាដើម។

អាស្រ័យហេតុនេះ មកដឹងនូវគន្លឹះសំខាន់ៗ ៧យ៉ាង សម្រាប់ការពារសុវត្ថិភាពកុំព្យូទ័ររបស់លោកអ្នក៖

១. ប្រើប្រាស់ Firewall៖ Firewall គឺជារនាំងការពាររវាងកុំព្យូទ័រ នឹងអ៊ីនធឺណិត។ គ្រប់យ៉ាងដែល ចេញ-ចូល កុំព្យូទ័ររបស់អ្នកត្រូវឆ្លងកាត់ Firewall។ ប្រសិនបើមាន Files មេរោគណាមួយដែលព្យាយាមចូលមកក្នុងកុំព្យូទ័ររបស់អ្នកនោះ firewall នឹងធ្វើការរារាំងភ្លាមៗមិនអនុញ្ញាតអោយចូលក្នុងកុំព្យូទ័ររបស់លោកអ្នកទេ។

២. Update System and Software៖ ផ្នែកទន់ និងប្រព័ន្ធខាងក្នុងកុំព្យូទ័រ របស់ក្រុមហ៊ុននីមួយៗ តែងតែត្រូវបានធ្វើបច្ចុប្បន្នភាព (update) កម្មវិធីរបស់ពួកគេជាប្រចាំ ដើម្បីការពារនូវសុវត្ថិភាព ដូច្នោះលោកអ្នកគួរធ្វើការបច្ចុប្បន្នភាព (update operating system and software) ឲ្យបានទៀងទាត់ រៀងរាល់ពេលដែលក្រុមហ៊ុនធ្វើការ update new versions។

៣. Avoid “Free” Security Scans៖ លោកអ្នកពុំគួរប្រើប្រាស់ កម្មវិធីកម្ចាត់មេរោគដែលដាក់អោយ download free នៅលើគេហទំព័រ (Website) ណាមួយឡើយ ពីព្រោះគេហទំព័រនោះអាចដាក់បង្កប់នូវ link ដែលមានមេរោគ។ ៤. Download Carefully៖ លោកអ្នកពុំគួរធ្វើការទាញយកកម្មវិធីកុំព្យូទ័រ (download programs) ពីគេហទំព័រ (Website) ណាមួយ ដែលលោកអ្នកពុំស្គាល់ច្បាស់នោះទេ។ ម្យ៉ាងទៀត លោកអ្នកពុំគួរទាញយក (download) នូវ ឯកសារវីដេអូ (files videos) ឬ បទចម្រៀង ដែលជនអនាមិកផ្ញើមកឲ្យអ្នកនោះទេ ព្រោះថា ក្នុង files នោះអាចបង្កប់នូវមេរោគ។

៥. Install Reputable Security Software៖ លោកអ្នកគួរប្រើប្រាស់កម្មវិធីកំចាត់មេរោគ (Anti-Virus និង anti-spyware software) ដើម្បីកំចាត់ និងទប់ស្កាត់ មេរោគដែលបង្កប់នៅក្នុងឯកសារសារអេឡិចត្រូនិក (Email ឬ attachments to emails) និងស្ថិតនៅក្នុង កម្មវិធីដែលលោកកំពុងប្រើប្រាស់ក្នុងកុំព្យូទ័រ ឬនៅលើគេហទំព័រ(Website)។ ប្រសិនបើកុំព្យូទ័រលោកអ្នកបានតម្លើង (install) កម្មវិធីកំចាត់មេរោគ (anti-virus & anti-spyware software) រួចរាលហើយ នោះមេរោគដែលបង្កប់ខ្លួនដូចបានរៀបរាប់ខាងលើ នឹងមិនអាចជ្រៀតចូលមកក្នុងកុំព្យូទ័ររបស់លោកអ្នកបានឡើយ។

៦. Backup Important Data៖ លោកអ្នកគួរប្រើប្រាស់ឧបករណ៍ផ្ទុកទិន្នន័យចល័ត (external hard drive) ដើម្បីថតចម្លង (copy) ឯកសារ ទិន្នន័យសំខាន់ៗនៅលើកុំព្យូទ័ររបស់លោកអ្នករក្សាទុក ដើម្បីការពារពីការលួចរបស់ hackers ។ ពីព្រោះទោះបីជាយ៉ាងណាប្រព័ន្ធការពារទាំងអស់ នៅតែមិនអាចធានាបានសុវត្ថិភាព១០០ភាគរយនោះទេ។

៧. Use a pop-up Blockers៖ លោកអ្នកពុំគួរចុចតំណរភ្ជាប់ (link) ឬបើកឯកសារភ្ជាប់មកជាមួយសារអេឡិចត្រូនិក (attachment in emails) ដែលពុំស្គាល់ច្បាស់លាស់នោះទេ ទោះបីជាសារអេឡិចត្រូនិកនោះផ្ញើមកពីសាច់ញាតិ ឬមិត្តភក្តិរបស់លោកអ្នកក៏ដោយ ពីព្រោះ link & file ក្នុង email ដែលលោកអ្នកមិនស្គាល់នោះអាចជាមេរោគដែល hackers បានលួចដាក់បង្កប់មកជាមួយ ក្នុងករណីដែលពួកវាបានលួចចូលគ្រប់គ្រងគណនីសារអេឡិចត្រូនិក (email account) របស់ពួកគាត់(អ្នកផ្ញើរ-Sender)៕