ធ្លាប់ ឬគ្រោងទៅសិង្ហបុរី? ចំណុចសំខាន់ៗដែលអ្នកគួរតែដឹង មុននឹងទៅកោះដ៏ស្រស់ស្អាតមួយនេះ

  • 2022-01-28 03:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេថា មុននឹងទៅកម្សាន្តនៅទីណា គួរតែមានព័ត៌មានខ្លះពីកន្លែងនោះជាមុនសិន ទើបយើងដឹងពីកន្លែងដែលត្រូវទៅ និងរឿងដែលត្រូវធ្វើជាដើម។ ចុះបើអ្នកធ្លាប់ទៅដើរលេងនៅសិង្ហបុរី តើលោកអ្នកស្គាល់ប្រទេសនេះ កម្រិតណាដែរ?ពិតណាស់ ភាគច្រើននៃយើង ប្រហែលជាបានដឹងព័ត៌មានមួយចំនួនទាក់ទងនឹងប្រទេសសិង្ហបុរី ដោយសារតែភាពល្បីល្ប៉ាញរបស់ប្រទេសនេះ តាមរយៈការអានសៀវភៅ ឬព័ត៌មានតាមអនឡាញនានា ជាដើម។

លើសពីនេះទៅទៀត អ្នកខ្លះទៀត ក៏បានទៅដើរលេង ឬក៏បន្តការសិក្សានៅប្រទេសកោះដ៏ស្រស់ស្អាតមួយនេះ ថែមទៀតផងដែរ។

ប៉ុន្តែ ទោះបីជាយ៉ាងណា បើនិយាយចំណេះដឹងទូទៅវិញអំពីប្រទេសសិង្ហបុរី តើលោកអ្នកស្គាល់ក្នុងកម្រិតណាដែរ? តោះចូលរួមឆ្លើយសំណួរខាងក្រោមនេះ ដើម្បីកាន់តែច្បាស់ថា អ្នកអាចឆ្លើយបានប៉ុន្មានសំណួរដែរ៖

១. តើកម្ពុជា និងសិង្ហបុរី ខុសគ្នាប៉ុន្មានម៉ោង?

២. តើសិង្ហបុរី មានយន្តហោះសាធារណៈចំនួនប៉ុន្មាន?

៣. តើ Merlion មានចំនួនប៉ុន្មាននៅសិង្ហបុរី?

៤. សិង្ហបុរី មានអគារខ្ពស់បំផុតក្នុងពិភពលោក តើអគារនោះមានកម្ពស់ប៉ុន្មាន?

៥. តើសួនសត្វសម្រាប់ដើរកម្សាន្តនៅពេលរាត្រីដំបូងគេនៅក្នុងពិភពលោកនៅសិង្ហបុរីមានឈ្មោះអ្វី?

៦. តើនៅសិង្ហបុរី មានជនជាតិប៉ុន្មានជាតិសាសន៍?

៧. តើទឹកធ្លាក់ខ្ពស់ជាងគេក្នុងពិភពលោកនៅព្រលានយន្តហោះ Jewel Changi កម្ពស់ប៉ុន្មាន?

៨. តើភាសា Singlish ផ្សំចេញពីភាសាអ្វី?

៩. តើពេលណា ជាពេលល្អបំផុតគួរទៅលេងសិង្ហបុរី?

ដើម្បីផ្ទៀតផ្ទាត់ចម្លើយរបស់អ្នក សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ In Sopheng