ថ្ងៃនេះ សូមបង្ហាញមុខតារាចម្រៀង២ដួង នឹងច្រៀងឡើងវិញបទ “ទុក្ខស្រីប្ដីព្រាត់” និងបទ“ជីវិតក្មេងវត្ដ”

  • 2022-01-28 03:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី២៨ ខែមករា នេះ ភាពយន្ដចម្រៀង “ទុក្ខស្រីប្ដីព្រាត់" ថតបានប្រមាណ៣០%ហើយ ហើយបទ "ជីវិតក្មេងវត្ដ" ថតបានប្រមាណ៥០%ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំសម្ដែង និងផលិតជាមួយ ចន ច័ន្ទលក្ខិណា។

កន្លងទៅថ្មីៗនេះ ប្រិយមិត្ដបានជ្រាបរួចមកហើយពីឈ្មោះតួអង្គ និងភារកិច្ចក្នុងការសម្ដែងក្នុងភាពយន្ដដជីវិតទាំងពីរនេះ។ ថ្ងៃនេះSabay សូមបង្ហាញមុខតារាចម្រៀងដែលនឹងត្រូវចូលខ្លួនមកបកស្រាយក្នុងបទចម្រៀងទាំងពីរបទដែលជាស្នាដៃនិពន្ធរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូចតទៅ។

ចំពោះភាពយន្ដចម្រៀង ក្រោមចំណងជើងថា "ទុក្ខស្រីប្ដីព្រាត់" ជាសំនៀងដើមរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ហើយបទនេះ នឹងត្រូវបកស្រាយឡើងវិញដោយតារាចម្រៀងស្រីសំឡេងផ្អែមពីរោះ មាស សុខសោភា វិញម្ដង។

រីឯភាពយន្ដចម្រៀង "ជីវិតក្មេងវត្ដ" ជាសំនៀងដើមរបស់លោកគ្រូ យិន សារិន។ បទនេះ នឹងត្រូវបកស្រាយឡើងវិញដោយតារាចម្រៀងប្រុសសំឡេងធ្ងន់លោក ជិន វឌ្ឍនា។

បើតាមផលិតករ ហ្វៃ សំអាង ភាពយន្ដចម្រៀងដែលជាស្នាដៃនិពន្ធរបស់សម្ដេចតេជោ បង្ហាញពីជីវិតពិតរបស់លោកកាលពីអតីតកាលនេះ នឹងត្រូវចេញបន្ដបន្ទាប់គ្នា ដោយបទ “ជីវិតក្មេងវត្ដ”ចាប់ផ្ដើមថតមុនបទ “ទុក្ខស្រីប្ដីព្រាត់” គ្រោងនឹងថតបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២២។

បច្ចុប្បន្នទាំងលោក ហ្វៃ សំអាង និងអ្នកនាង ចន ចន្ទលក្ខិណា កំពុងដឹកនាំផលិតភាពយន្ដចម្រៀងទាំងពីរនេះយ៉ាងយកចិត្ដទុកដាក់បំផុត៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី