ទីបំផុត Arsenal ស្គាល់​ពាក្យឈ្នះ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០២២

  • 2022-02-11 02:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​ស្គាល់​ជ័យជម្នះ​ជា​លើក​ដំបូង​​ក្នុង​ឆ្នាំ​២០២២​នេះ ក្រោយ​យក​ឈ្នះ Wolves ១-០ ក្នុង​ក្របខណ្ឌ Premier League កាល​ពី​យប់​មិញ។

មួយ​គ្រាប់​របស់​ក្រុម​លោក Mikel Arteta ធ្វើ​បាន​ដោយ​កីឡាករ​ Gabriel ក្រោយ​មាន​ការ​បញ្ជូន​ពី Lacazette នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់។ Arsenal បាន​បាត់បង់​សមាជិក​ម្នាក់​គឺ Gariel Martinelli ក្រោយ​ទទួល​បាន​កាត​លឿង​ពីរ ស្មើ​នឹង​កាត​ក្រហម។

នេះ​គឺ​ជា​ជ័យជម្នះ​ដំបូង​សម្រាប់​ Arsenal នៅ​ឆ្នាំ​នេះ​ ក្នុង​៦​ប្រកួត​ចុងក្រោយ។ ពួក​គេ​បាន​រំកិល​មក​កាន់​លេខ​៥​ក្នុង​តារាង​ពិន្ទុ Premier League គម្លាត​ពី​ក្រុម​លេខ​៤ West Ham តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម