UPDATE: តារាល្បីៗបន្តជួយឧបត្ថម្ភ អៀង ចេនឡា ដែលកំពុងឈឺធ្ងន់គួរបារម្ភ

  • 2022-02-19 06:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្បុរសជន ក្នុងនោះ​មាន​តារាៗជា​ច្រើន​នាក់ បាន​នាំគ្នាបរិច្ចាគថវិកាផ្ទាល់ ជួយដល់តារាសម្ដែង អៀង ចេនឡា ដែល​បច្ចុប្បន្នកំពុង​សម្រាកព្យាបាល ក្រោយជំងឺរលាកស្រោមខួរក្បាលធ្វើទុក្ខខ្លាំង ឈាន​ដល់ដំណាក់កាលចុងក្រោយ។

លោក អៀង ចេនឡា (បច្ចុប្បន្ន)

ក្នុងនាម​ជា​មិត្តរួមអាជីព តារាជាច្រើន​នាក់បាន​ចូលរួមជាថវិកា ក្នុងបំណងជួយសម្រាលថ្លៃព្យាបាល ដល់លោក **អៀង ចេនឡា** ព្រម​ទាំងសង្ឃឹម​ថា សភាពជំងឺរបស់លោក​បាន​ប្រសើរឡើងវិញ។

ដោយឡែកបើតាម​ការ​បង្ហាញ​របស់​លោក សុខ រ៉ាស៊ី ដែល​ជា​ពិធីករដ៏ល្បី និងក៏ត្រូវជា​ប្អូនប្រុសបង្កើតរបស់លោក អៀង ចេនឡា ផងនោះ បាន​បង្ហោះថ្លែងអំណរគុណជា​បន្តបន្ទាប់ចំពោះ​ម្ចាស់ទានទាំងឡាយ ដែល​មាន​សទ្ធាជួយបងប្រុសលោកក្នុងគ្រានេះ។

លោក សុខ រ៉ាស៊ី

ប៉ុន្មានថ្ងៃនេះ​សង្កេតឃើញថា​អ្នកដែល​បាន​ចូលរួមឧបត្ថម្ភមាន៖

- លោក ព្រាប សុវត្ថិ

- លោក G-Devith

- កញ្ញា សុខ សីឡាលីន

- លោកសុគន្ធ ថេរ៉ាយុ

- អ្នកនាង ស្រីអូន

- អ្នកនាង សុគន្ធ នីសា

- លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ធលក្ខិណា

- លោក អ៊ឹម ជីវ៉ា

ដោយឡែក មកដល់រសៀលនេះ​ក៏ឃើញមានសប្បុរសជនបង្ហាញមុខជា​បន្តបន្ទាប់ តាមការឲ្យដឹងពីលោក សុខ រ៉ាស៊ី ដោយក្នុងនោះរួមមាន៖

- អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី

- អ្នកនាង ពេជ្រ សោភា

- អ្នកនាង មាស សុខសោភា និងស្វាមី

- លោក ឆន សុវណ្ណរាជ

អត្ថបទថ្មី