Barcelona ឡើង​មក​កាន់​លេខ​៣​ក្នុង​តារាង​ពិន្ទុ La Liga បាត់

  • 2022-03-14 02:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Ferran Torres រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ Barcelona បន្ត​កំណត់ត្រា​ល្អ​ក្នុង​លីគ​យក​ឈ្នះ Osasuna ៤-០ និង​ឡើង​មក​កាន់​លេខ​៣​ក្នុង​តារាង​ពិន្ទុ La Liga។

Torres អតីត​កីឡាករ​របស់ Manchester City រក​បាន​គ្រាប់​​នាំ​មុខ​តាំងតែ​នាទី​ទី​១៤​ដោយ​បាល់​ប៉េណាល់ទី​ មុន​ពេល​រក​បាន​គ្រាប់​ទី​ពីរ​នៅ​នាទី​២១។ Aubameyang ជា​អ្នក​បន្ថែម​គ្រាប់​ទី​៣ និង​ជា​គ្រាប់​ទី​៥​របស់​គេ​​នៅ La Liga ចាប់​តាំង​​ផ្ទេរ​ពី​ក្លឹប Arsenal។

គ្រាប់​​​ទី​៤​របស់ Barca ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ​វ័យ​ក្មេង Riqui Puig។ នេះ​គឺ​ជា​ការ​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​សម្រាប់​ក្រុម​លោក Xavi នៅ​ក្នុង​ La Liga។ ហើយ​បច្ចុប្បន្ន​​ពួក​គេ​បាន​ឡើង​មក​កាន់​លេខ​៣​មាន​៥១​ពិន្ទុ គម្លាត​ពី​ក្រុម​កំពូល​តារាង Real Madrid ១២​ពិន្ទុ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ