រ៉ូលីន ជើងនៅអបស៊ីម៉ង់ត៍នៅឡើយ តែឆ្លៀតចេញបាន១រោងទៀត ស្អែកទៅជួបគ្រូពេទ្យដោះចេញ
- 2022-03-15 08:21:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ូលីន ជើងនៅអបស៊ីម៉ង់ត៍នៅឡើយ តែឆ្លៀតចេញបាន១រោងទៀត ស្អែកទៅជួបគ្រូពេទ្យដោះចេញ
ចន្លោះមិនឃើញ
តារាចម្រៀង និងសម្ដែងភេទទី៣ រ៉ូលីន នឹងដោះស៊ីម៉ង់ត៍អបជើងចេញនៅថ្ងៃទី១៦ ខែមីនា ស្អែកនេះហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ដាច់សរសៃពួរជើងខាងឆ្វេង ហើយបានសម្រាកព្យាបាលនៅផ្ទះអស់រយៈពេលជិត២០ថ្ងៃ។ រ៉ូលីន បានប្រាប់Sabay នៅមុននេះបន្ដិចថា ខ្លួនត្រូវដោះស៊ីម៉ង់ត៍ចេញពីជើង ដើម្បីចេញច្រៀងក្នុងកម្មវិធីមង្គលការគេជាបន្ដបន្ទាប់ចាប់ពីថ្ងៃ១៩ រហូតដល់ថ្ងៃទី២៥ ខែមីនា តទៅ។
រ៉ូលីន បញ្ជាក់ថា បច្ចុប្បន្នជើងរបស់លោកលែងឈឺហើយ ប៉ុន្ដែលោកត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះមុននឹងដោះវាចេញ។ លោកស្ដាយ ថាកម្មវិធីជាច្រើនត្រូវបានលុបចោលក្នុងរយៈពេលដែលលោកឈឺជើង ហើយកម្មវិធីដែលស្ដាយជាងគេនោះ គឺកម្មវិធីរបស់ក្រុមហ៊ុនស្មាត។
រ៉ូលីន៖ “សូមអគុណដល់បងប្អូនដែលគាំទ្រ និងបារម្ភពីខ្ញុំ តែឥឡូវជើងខ្ញុំជាដូចដើមវិញហើយ។ ស្ដាយ…ចោលកម្មវិធីគេច្រើនណាស់ ជាពិសេសកម្មវិធីស្មាតហ្មង! ថ្ងៃមុនគេអត់ប្រកាន់យើង គេស្រឡាញ់យើង ក៏ទៅច្រៀងនៅពោធិ៍សាត់បាន១រោងទាំងជើងជាប់ស៊ីម៉ង់ត៍ តែអត់ទេ…ស្អែកនេះត្រូវទៅជួបពេទ្យដោះវាចេញហើយ”។
បើតាមរ៉ូលីន ក្នុងសកម្មភាពថតហ្គេមឲ្យស្ថានីយ៍ទូរទស្សន៍មួយ រូបលោកបានលោតពីទីខ្ពស់ ភ្លាត់ទៅប៉ះនឹងតួសម្ដែងម្ដាក់ទៀត បណ្ដាលឲ្យជើងឆ្វេងត្រង់គន្លាក់ជង្គង់របស់លោកដែលមានសរសៃពួរទ្រចំនួនបីនោះ បានដាច់ពួរកណ្ដាលមួយ។ ប៉ុន្ដែអ្នកដែលប៉ះទង្គិចជាមួយលោក ពុំមានគ្រោះថ្នាកអ្វីនោះទេ៕