មិននឹកស្មាន! រងសម្ពាធផ្ទួនៗ វី យ៉ារ៉ូ ធ្លាក់ខ្លួនត្រូវជួបគ្រូពេទ្យចិត្តវិជ្ជាជាប្រចាំ

  • 2022-03-31 07:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់កាលពីចុងឆ្នាំ២០២១ វី យ៉ារ៉ូ បានធ្វើដំណើរទៅកាន់សហរដ្នអាមេរិកប្រើពេលយ៉ាង សប្បាយរីករាយឈានចូលដើមឆ្នាំ២០២២ទើបរូបលោកសម្រេចចិត្តត្បឡប់មកកម្ពុជាវិញ។

ចំពោះដំណើរកម្សាន្ដនេះ មិត្តស្និទ្ធស្នាល យ៉ារ៉ូ គឺកញ្ញា កុសុម៉ា ធ្លាប់ទម្លាយថាកម្លោះរូបនេះមានបញ្ហា ស្មុគស្មាញ ជាច្រើនកំពុងប្រឈម ហើយបាត់មុខពីកម្មវិធីមួយចំនួនដូច្នេះ យ៉ារ៉ូ ក៏បានប្រើប្រាស់ពេលវេលាលើទឹកដីអាមេរិកដើម្បីបំបាត់ទុក្ខកង្វល់ បោះចោលភាពសោកសៅនៅទីនោះ។

មិនលាក់បាំងច្រើនពិធីករពូកែវោហាស័ព្ទ វី យ៉ារ៉ូ បានទម្លាយការពិតតាមរយៈបទសម្ភាសកម្មវិធី V Talk កាលពីថ្មីៗនេះថាលោកពិតជាកំពុងមានបញ្ហាជាច្រើនទាំងបញ្ហាគ្រួសារ មិត្តភក្ដិ និងស្នេហា ទើបធ្វើឱ្យលោកក្លាយជាមនុស្សលែងចង់និយាយស្ដីខ្លាចចិត្តអ្នកដ៏ទៃច្រើនជាងបំពេញតម្រូវការខ្លួនឯង។

មិនត្រឹមតែប៉ុណ្ណោះ យ៉ារ៉ូ ធ្លាក់ខ្លួនក្លាយជាអ្នកជំងឺខ្លាចបរិយាកាសខាងក្រៅ ខ្លាចប្រឈមជាមួយអ្នកដទៃ បោះបង់ចោលរាល់ការងារសិល្បទាំអស់ រហូតត្រូវធ្លាប់ចង់គិតខ្លី ប៉ុន្តែសំណាងល្អ យ៉ាងរ៉ូ បានមិត្តភក្ដិ ជួយជុំរុញឱ្យទៅជួបគ្រូពេទ្យចិត្តវិជ្ជា ដើម្បីជួយព្យាបាល និងដោះស្រាយស្ថានភាពរបស់ខ្លួនជាប្រចាំ។

យោងតាមពាក្យសម្ដីមិត្តភក្ដិស្និទ្ធស្នាលរបស់ យ៉ារ៉ូ គឺ ដេវីត និងកុសុម៉ា ធ្លាប់ទម្លាយថា យ៉ាងរ៉ូ ជាមនុស្សចូលចិត្តខ្លាច និងក្រែងចិត្តអ្នកដ៏ទៃច្រើន ហើយក៏ជាមនុស្សចូលចិត្តគិតច្រើន ពេលមានបញ្ហាមិនដែលប្រាប់មិត្ត ឬក្រុមគ្រួសារឡើយសុខចិត្តទុកក្នុងចិត្តគ្រាំគ្រាម្នាក់ឯង ក៏ព្រោះតែខ្លាចគេមកពិបាកជាមួយ។

ទោះជាយ៉ាងណាបច្ចុប្បន្ននេះ យ៉ារ៉ូ បានធូរស្បើយច្រើន អាចជួបជុំមិត្តភកិ្ដ ទទួលការងារសិល្បៈបានវិញមួយចំនួន សើចបានច្រើន បន្ទាប់ពីបានប្រឹក្សា និងទទួលការណែនាំល្អៗពីគ្រូពេទ្យចិត្តវិជ្ជា៕

អត្ថបទ៖ JY

អត្ថបទថ្មី