រីកមុខមាត់ណាស់! ម៉េង កែវពេជ្ជតា ត្រូវអ្នកគាំទ្រសរសើរថាជាម្តាយល្អពេញៗមាត់លើចំណុចជាច្រើន

  • 2022-04-12 04:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនគ្រប់គ្នាសរសើរមិនដាច់ពីមាត់ពីការធ្វើខ្លួនជាម្តាយដ៏ល្អរបស់អ្នកនាង ម៉េង កែវពេជ្ជតា ចំពោះកូនមិនថាកូនប្រុសរឺកូនស្រីគឺតារាចម្រៀងរូបនេះតែងតែបង្ហាញក្តីស្រលាញ់ចំពោះកូនជានិច្ច។

ថ្មីៗនេះតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឲ្យអ្នកគាំទ្ររួមទាំងមហាជនជាច្រើនសរសើរពីទឹកចិត្តជាម្តាយដែលនាងតែងផ្តល់ឲ្យកូនជាមួយក្តីបារម្ភការយកចិត្តទុកដាក់គ្រប់ពេលវេលាមិនដែលដាច់។គ្រប់សកម្មភាពដែលតារាស្រីរូបនេះតែងតែមានចំពោះកូនគឺបង្ហាញពីការស្រលាញ់ យកចិត្តទុកដាក់ខ្លាំង ថែមទាំងឲ្យតំលៃទៅលើគ្រួសារទៀតផង បើទោះបីជាអ្នកនាងនៅឆ្ងាយពីកូនក៏ដោយ ក៏អ្នកនាងប្រឹងតស៊ូចិញ្ចឹមកូន ប្រកបដោយភាពរឹមមាំ មិនចុះចាញ់បើទោះបីជួបការលំបាកក៏ដោយ។ជាក់ស្តែងថ្មីៗនេះ អ្នកនាង ម៉េងកែវពេជ្ជតា ក៏ព្រោះដើម្បីតែកូន នាងសុខចិត្តចាកចេញពីស្រុកខ្មែរដើម្បីទៅជួបកូនប្រុសដែលនៅរៀនម្នាក់ឯងនៅក្រៅប្រទេស ខណះអ្នកសិល្បៈគ្រប់គ្នាក្នុងថ្ងៃចូលឆ្នាំខ្មែរគេនាំគ្នាកើបលុយយ៉ាងសប្បាយរីករាយ។

ត្រង់ចំណុចនេះធ្វើឲ្យតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា មានមោទកភាពខ្លាំងណាស់ ក្នុងនាមជាម្តាយ ហើយការធ្វើដំណើរទៅលើកនេះក៏អ្នកនាងមិនមែនទៅដើម្បីដើរកម្សាន្តរឺទៅកើបលុយនោះដែរ នាងទៅលើកនេះគឺទៅដើម្បីផ្តល់ភាពកក់ក្តៅឲ្យកូន បើទោះបីនៅទីនោះមានអ៊ុំ ពូ មីង យាយ តា ក៏ដោយក៏នៅតែត្រូវការភាពកក់ក្តៅពីម្តាយដែរ។

ត្រង់ចំណុចនេះហើយធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរពីទឹកចិត្តជាម្តាយរបស់នាងដែលមានចំពោះកូន ដែលមិនគិតលុយជាធំ រហូតមានអ្នកសរសើរថា អ្នកជាម្តាយដ៏ល្អ ចំណែកអ្នកផ្សេងទៀតថា បងស្រីអប់រំកូនៗបានល្អណាស់ បានកូនស្អាតគួរឲ្យស្រលាញ់បែបនេះជូនពរសុខភាពល្អសំណាងល្អ រីឯអ្នកខ្លះទៀតថា មកពីម្តាយល្អទើបកូនកាត់ល្អដូចម្តាយបែបនេះ ភាពកក់ក្តៅរបស់កូនគឺសំខាន់ណាស់។ក្នុងដំណើរទៅជួបកូនប្រុសលើកនេះ អ្នកនាង ទៅរយៈពេល២ខែទើបត្រឡប់មកស្រុកកំណើតវិញ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម