Pep ថា City មិន​ឆ្កួត​​ឡើយ​​លេង​ឲ្យ​ស្មើ ហើយ​ឲ្យ Liverpool លើក​ពាន

  • 2022-04-21 02:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City បាន​ឡើង​មក​កាន់កាប់​កំពូល​តារាង​ Premier League វិញ​ហើយ បន្ទាប់​ពី​ប្រកួត​ឈ្នះ Brighton ៣-០ កាល​ពី​យប់​មិញ ​សម្រាប់​សប្ដាហ៍​ទី​៣២​របស់​ខ្លួន។

៣​​គ្រាប់​ជ័យជម្នះ​ដ៏​មាន​សារៈសំខាន់​​របស់ City ធ្វើ​បាន​ដោយ​កីឡាករ​៣​នាក់​ផ្សេង​គ្នា​រួម​មាន Riyad Mahrez, Phil Foden និង Bernardo Silva។ City និង Liverpool បច្ចុប្បន្ន​កំពុង​ប្រជែង​​តំណែង​កំពូល​តារាង​យ៉ាង​ខ្លាំង ដោយ​ខុស​គ្នា​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ មើល​ឃើញ​ពី​គម្លាត​ពិន្ទុ​តិច​បែប​នេះ​ លោក Pep Guardiola បាន​បង្ហាញ​គោលជំហរ​ថា City នឹង​​មិន​របូត​ពាន​ឲ្យ​ក្រុម​លោក Jurgen Klopp ងាយ​ៗ​ឡើយ។

និយាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ជាមួយ Brighton លោក​ Guardiola បញ្ជាក់​ថា៖ “ពួក​យើង​មិន​ឆ្កួត​ឡើយ។ ប្រសិន​បើ​ពួក​យើង​ប្រកួត​ស្មើ ចាញ់​គេ​២​ពិន្ទុ Liverpool នឹង​ក្លាយ​ជា​ជើងឯក។ ប្រសិន​បើ​​ពួក​​យើង​ឈ្នះ​គ្រប់​ការ​ប្រកួត​ដែល​នៅ​សល់ ពួក​យើង​នឹង​ក្លាយ​ជា​ជើងឯក។ កីឡាករ​ទាំង​អស់​សុទ្ធតែ​ដឹង​រឿង​នេះ"។ ​

​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម