ក្រុមហ៊ុនកាមេរ៉ាអភិជន Leica បញ្ចេញកែវលេន Manual 28mm f/2 ជំនាន់ថ្មី តម្លៃស្មើម៉ូតូធំ១គ្រឿង

  • 2022-04-25 02:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leica ដែលគេស្គាល់ថាជាក្រុមហ៊ុនកាមេរ៉ាដែលមានតម្លៃថ្លៃ និងប្រណិតបែប Classic ទើបបានបញ្ចេញកែវលេនជំនាន់ថ្មី។ នេះគឺជាកែវលេន Summicron-M 28 f/2 ASPH ជំនាន់ថ្មី បន្ថែមដោយទឹកថ្នាំពិសេស ដែលមានសភាពមាំ ធន់នឹងការឆ្កូតជាងជំនាន់មុន ជាមួយនឹង Hood ភ្ជាប់មកជាស្រេចនឹងតួលេនតែម្តង។

បន្ថែមពីលើជំនាន់មុន Hood ដែលភ្ជាប់មកជាមួយតួខ្លួននេះ គឺនឹងអាចប្រើប្រាស់បានភ្លាមៗដោយគ្រាន់តែបង្វិលបន្តិចប៉ុណ្ណោះ ធ្វើឲ្យវាកាន់តែមានភាពងាយស្រួលដល់ការប្រើប្រាស់។ លេន Summicron-M 28 f/2 ASPH នឹងអាចប្រើប្រាស់លើ កាមេរ៉ា Leica M10-P និងប្រភេទ Leica M11 និងប្រភេទកាមេរ៉ា Leica មួយចំនួនទៀត។

Leica Summicron-M 28 f/2 ASPH ជំនាន់ថ្មីនេះ នឹងដាក់លក់ក្នុងតម្លៃ ៤០០០អ៊ឺរ៉ូ (ប្រហែល ៤៤០០ដុល្លារ)។

គួរបញ្ជាក់ផងដែរថា Leica Summicron-M 28 f/2 ASPH ជាប្រភេទកែវលេន Fix 28mm មានកម្រិតស្រូបពន្លឺ f/2 ប្រភេទ Manual បញ្ជាដោយដៃសុទ្ធសាធ៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី