YG ច្រានចោលព័ត៌មានថា BLACKPINK នឹងត្រឡប់មកវិញក្នុងខែមិថុនា

  • 2022-04-28 06:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន YG Entertainment បានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍នៃអាល់ប៊ុមថ្មីរបស់ BLACKPINK នៅក្នុងខែមិថុនាថា នៅមិនទាន់មានព័ត៌មានជាក់លាក់ណាមួយនោះទេ ប៉ុន្តែ BLACKPINK នឹងត្រឡប់មកវិញជាមួយសមិទ្ធផលថ្មីក្នុងពេលឆាប់ៗនេះ។

BLACKPINK នៅមិនទាន់បានចេញបទចម្រៀងថ្មីទេ ចាប់តាំងពីអាល់ប៊ុម The Album ដំបូងឆ្នាំ កាលពីឆ្នាំ២០២០ របស់ពួកគេ។ បើទោះបីជាពួកគេបានចេញបទចម្រៀង The Album ជាភាសាជប៉ុនកាលពីខែសីហាកាលពីឆ្នាំមុន ប៉ុន្តែយោងតាមរបាយការណ៍របស់ News Naver បានឱ្យដឹងថា BLACKPINK ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញជាមួយនឹងកំណត់ត្រាថ្មីមួយនៅក្នុងខែមិថុនា។

បន្ទាប់ពីលេចឭព័ត៌មាននេះមក YG Entertainment បានឆ្លើយតបទៅនឹងរបាយការណ៍នៃអាល់ប៊ុមថ្មីរបស់ BLACKPINK ដោយបញ្ជាក់ថាសមាជិកក្រុមទាំងអស់កំពុងរៀបចំការត្រលប់មកវិញ ប៉ុន្តែកាលបរិច្ឆេទចេញផ្សាយថានឹងវិលត្រឡប់ក្នុងខែមិថុនោះ មិនត្រឹមត្រូវទេ

YG Entertainment បញ្ជាក់ថា "កាលវិភាគនៃការត្រលប់មកវិញរបស់ BLACKPINK មិនទាន់ត្រូវបាន សម្រេចចិត្តនៅឡើយទេ" ។ ចំពោះព័ត៌មានបានចុះថា BLACKPINK ត្រឡប់មកវិញក្នុងខែមិថុនានេះ មានការយល់ច្រឡំប៉ុណ្ណោះ ព្រោះមិនទាន់ប្រកាសជាផ្លូវការទេ តែវាជាការពិត YG កំពុងរៀបចំសម្រាប់ការត្រលប់មកវិញរបស់ BLACKPINK៕

ប្រភព៖ thelineofbestfit

ប្រែសម្រួល៖ Kesor

អត្ថបទថ្មី