អេម! ឡាន Supercar របស់ McLaren ​មួយនេះ អាចប្តូរ​ពណ៌ខ្លួនវាបានទៀត​

  • 2022-05-06 02:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត McLaren Saber ត្រូវបាន​ផលិតឡើង​ជាពិសេស​​សម្រាប់តែ​ទីផ្សារអាមេរិក ចំនួន១៥គ្រឿងគត់។ វា​ផលិតឡើងដោយ McLaren Special Operation នៅ​ប្រទេសអង់គ្លេស ដែល​ជំរុញ​ពី concept Ultimate Vision Gran Turismo កាលពីឆ្នាំ​២០១៧។

លក្ខណៈ​ពិសេស​បំផុត​មួយ​របស់​រថយន្ត Supercar នេះ គឺ​ពណ៌ខាងក្រៅ​របស់វា​ ដោយ​មានលទ្ធភាព​អាចប្តូរ​ពណ៌ពីខៀវ ទៅស្វាយ ផ្អែកតាម​ស្ថានភាពពន្លឺ និង​ការមើលពីគ្រប់ជ្រុងរបស់​មនុស្ស។ Mclaren បាន​ហៅពណ៌នេះថាជា «Pacific Color Stream» ដែល​គ្រប​លើកាបូន​ហ្វៃប័រ បង្កើត​ជាពណ៌ហាយឡាយ​ខាងក្រៅសម្រាប់​រថយន្ត​នេះ។

ចំណែក​ផ្នែកខាងក្នុងវិញ គឺមាន​ចំណុចជាច្រើន​ដែលត្រូវបាន​ឌីហ្សាញធ្វើឡើងចេញពីកាបូនហ្វៃប័រ។ ដៃចង្កូត​មាន​ហាយឡាយពណ៌ខៀវ ហៅកៅអីបែប​រថយន្តប្រណាំង គឺជាប្រភេទថ្មីដែល​ផ្តល់ផាសុកភាព និង​រលូន។

គួរដឹងថា McLaren Saber ប្រើ​ម៉ាស៊ីន​ Twin-Turbo V8 ផលិតបាន​កម្លាំង ៨៣៥សេះ និង​កម្លាំងរមួល ៨០០ញ៉ូតុនម៉ែត្រ អាចជាន់កប់ដល់ល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រ​ក្នុង១ម៉ោង៕

អត្ថបទ៖ សំភី