Khmer Rally Raid Practice ​បណ្ដុះ​ស្មារតី​យុវជន​ និង​ពលរដ្ឋ​ឲ្យ​ស្រឡាញ់​កីឡា​

  • 2022-05-11 07:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សុំ​ មនោរម្យ​ តំណាង​ ស ស យ ក រាជធានី​ភ្នំពេញ​ ថា​កម្មវិធី​ប្រណាំង​ឡាន​ ម៉ូតូ​ Khmer Rally Raid Practice 2022​ នេះ​គឺ​សកម្មភាព​កីឡា​មួយ​ ដែល​រួម​ចំណែក​បណ្តុះ​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​យុវជន​កម្ពុជា​ ឲ្យ​ចូលរួម​ស្រលាញ់​ និង​គាំទ្រ​កីឡា។​

រូបភាពផ្ដល់ជូន

លោក​ សុំ​ មនោរម្យ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត ​Rally Raid Practice 2022​ ជា​ការ​ប្រកួត​មួយ​ដែល​ល្អ​ មាន​សារប្រយោជន៍​ច្រើន​ដូច​ជា​បណ្ដុះ​ស្មារតី​យុវជន​ ប្រជាពលរដ្ឋ​នានា​ឲ្យ​ចូលរួម​ស្រឡាញ់​ គាំទ្រ​កីឡា​ស្រប​ទៅ​និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​មនុស្ស​ម្នាក់​ត្រូវ​លេង​កីឡា​យ៉ាង​តិច​មួយ​ប្រភេទ។​

រូបភាពផ្ដល់ជូន

តំណាង​ ស ស យ ក រាជធានី​ភ្នំពេញ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រណាំង​នេះ​ ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ ក្នុង​ការ​ផ្សព្វផ្សាយ​នាំ​យក​ទស្សនីយភាព​តំបន់​ទេសចរណ៍​ផ្សេងៗ​នៅ​តាម​តំបន់​ស្រុក​ស្រែ​ចម្ការ​ ដែល​សម្បូរ​ដោយ​ទេសភាព​ស្អាត​ផ្សព្វផ្សាយ​ទៅ​កាន់​មជ្ឈដ្ឋាន​ខាងក្រៅ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឲ្យ​ទៅ​លេង​កម្សាន្ត​ នៅ​តំបន់​ទាំង​នោះ។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ថា​ ថ្ងៃទី១​ ចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពត ​មាន​រយៈ​ចម្ងាយ​ផ្លូវ​ ១៧៣គីឡូម៉ែត្រ​ ហើយ​ផ្លូវប្រណាំងមានចម្ងាយផ្លូវ៦៩គីឡូម៉ែត្រ។ ថ្ងៃទី២ ចេញ​ដំណើរ​ពី​ក្រុង​កំពត​ មក​បញ្ចប់​នៅ ស ស យ ក រាជធានី​ភ្នំពេញ​ មានរយៈចម្ងាយផ្លូវ១៤០គីឡូម៉ែត្រ ចម្ងាយផ្លូវប្រណាំងមាន៤៣.៩គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកចំនួន៣រួមមាន ស្រុក ជុំគិរី ស្រុក​ទឹកឈូ និង​ ស្រុក​ដងទង់​ ដោយ​រថយន្ត​ ម៉ូតូ ប្រណាំង​ទាំង​អស់​ត្រូវ​ប្រណាំង​លើ​ផ្លូវ​ឧបសគ្គ​មាន​ផ្លូវ​ភ្នំ​ ភក់​ ខ្សាច់​ ផ្លូវ​ចម្ការ​ និង​ កាត់​ភូមិ​អ្នកស្រុក៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី