ជ្រូកព្រៃ៖ ពិការភេទហើយ តែមិនចង់ឲ្យពិការទឹកចិត្ដទៀតទេ

  • 2022-05-17 02:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងភេទទី៣ ជ្រូកព្រៃ បានបង្ហាញសកម្មភាពធ្វើបុណ្យ ដាក់ទានក្នុងឱកាសបុណ្យវិសាខបូជា នៅក្នុងវត្ដមួយ ធ្វើឲ្យអ្នកគាំទ្រ និងមិត្ដសិល្បៈជាច្រើនបានកោតសរសើរនូវទឹកចិត្ដជ្រះថ្លារបស់លោក។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឺតារារូបនេះមានប្រាថ្នា៖ "ពិការភេទហើយ សូមកុំឲ្យពិកាចិត្ដទៀត"។

តាមរយៈវីដេអូខ្លីមួយបង្ហាញពីសកម្មភាព ជ្រូកព្រៃ ប្រគេនទេយ្យទាន និងចែកទានដល់ក្មេងវត្ដ ព្រមទាំងមនុស្សចាស់ដែលជួបការលំបាកកំពុងរស់នៅក្នុងវត្ដ។ ក្នុងវីដេអូនេះ ក៏មានអមដោយសំំឡេងអត្ថាធិប្បាយដោយតារារូបនេះផ្ទាល់ថា ថ្ងៃនេះចង់នាំសំណព្វចិត្ដទាំងអស់គ្នាមកធ្វើបុណ្យជាមួយព្រះសង្ឃចំនួន២៧អង្គ មិនចង់ឲ្យឪពុកម៉ែបងប្អូនទស្សនារូបភាពណាដែលមិនល្អឡើយ ហើយសូមអនុមោទនា និងទស្សនារូបភាពល្អៗធ្វើបុណ្យទានទាន់នៅមានឱកាស។

តារាមាឌធំរូបនេះ កើតមកមួយជាតិធាតុមួយចាន ឥឡូវកើតមកពិការភេទហើយ តែមិនចង់ឲ្យពិការទឹកចិត្ដទៀតនោះទេ ឲ្យស្គាល់បាប បុណ្យ គុណ ទោស ហើយប្រាថ្នាកើតជាតិណាៗ កើតមកស្អាត ស្អាតទាំងកាយ ស្អាតទាំងចិត្ដ សំខាន់បានប្ដីអ្នកមាន៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី