Southgate ត្រូវ​បាន​ប្រធាន​ FA គាំទ្រ​ពេញ​ទំហឹង​ ទោះ​​អង់គ្លេស​មិន​​បាន​លទ្ធផល​ល្អ​ក្នុង​ប្រកួត​ Nations League

  • 2022-06-21 12:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Gareth Southgate អ្នក​ចាត់ការ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ ត្រូវ​បាន​លោក​ស្រី​ Debbie Hewitt ប្រធាន​សហព័ន្ធ​បាល់ទាត់​របស់​អង់គ្លេស​ (FA) នៅ​តែ​គាំទ្រ​នូវ​បេក្ខភាព​ដឹកនាំ​ក្រុម​ជា​និច្ច​ ទោះ​លោក​ដឹកនាំ​អង់គ្លេស​មិន​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​ Nations League កន្លង​ទៅ​នេះ​ក៏​ដោយ​។

លោក​ស្រី​ Debbie បាន​លើក​ឡើង​ពី​គុណសម្បត្តិ​របស់​ លោក​ Southgate ថា​គេ​មនុស្ស​ច្បាស់លាស់​នៅ​លើ​ទីលាន​ លោក​នេះ​ហើយ​ជា​អ្នកចាត់ការ​ដឹក​នាំ​ឲ្យ​អង់គ្លេស​ជោគជ័យ​បំផុត​ក្នុង​រយៈពេល​ ៥៥ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោក​នេះ​ជា​ផ្លាស់​ប្ដូរ​ទំនៀមទម្លាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ឲ្យ​កាន់​តែ​ប្រសើរ។​

អ្នកចាត់ការ​ក្រុម​អង់គ្លេស​រូប​នេះ​ក៏​ត្រូវ​បាន​លោក​ស្រី​ប្រធាន​ FA ខាង​លើ​សរសើរ​ថា​មាន​ភាព​វ័យ​ឆ្លាត​ខ្លាំង​ ដោយ​លោក​ទៅ​នាយក​ផ្នែក​ណា​ក៏​បាន​អញ្ចឹង​បែប​នេះ​ជា​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ត្រូវ​មាន​ ហើយ​លោក​ស្រី​ជឿជាក់​ទៅ​លោក​ពេញ​ទំហឹង​។

នៅ​ក្នុង​៤ប្រកួត​ នៃ​ការ​ប្រកួត​ Nations League ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០២២នេះ​ អង់គ្លេស​មិន​ទាន់​រក​បាន​លទ្ធផល​ឈ្នះ​១ដង​នៅ​ឡើយ​ទេ​ ដោយ​ចាញ់​២ដង​នឹង​ក្រុម​ហុងគ្រី​ និង​ស្មើ​២ដង​ក្រុម​អាល្លឺម៉ង់​ និង​អ៊ីតាលី​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី