Royal Enfield! ម៉ូតូធំទទួលបានការកក់និងបញ្ចេញម៉ូតូជាច្រើនគ្រឿងក្នុងខែមិថុនា ហើយត្រៀមខ្លួនតាំងបង្ហាញនៅផ្សារ AEON1 & AEON2 ក្នុងខែកក្កដា

  • 2022-07-01 02:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមម៉ូតូធំបានក្លាយជាទីចាប់អារម្មណ៍និងមានភាពល្បីរន្ធឺឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកយើងបានឃើញវត្តមាននៃម៉ាកយីហ៊ោម៉ូតូធំជាច្រើននៅក្នុងប្រទេសដូចជា Harley Davidson, BMW, Ducati, Kawasaki, GPX, Honda & Royal Enfield ដែលតែងតែបង្អួតភាពស្រស់សង្ហារនិងភាពស៊ីវិល័យរបស់ខ្លួននៅលើដងវិថីឥតស្រាកស្រាន្ត។ ក្នុងចំនោមម៉ូដែលទាំងអស់នេះ យើងសង្កេតឃើញថា Royal Enfield បានរក្សាគោលជំហររបស់ខ្លួនយ៉ាងរឹងមាំដោយឥតងាករេតាំងពីឆ្នាំ ២០២០ មកម្លេះជាមួយនិងចំនួនអតិថិជនជិត ៣០០នាក់ហើយ។

Royal Enfield គឺជាម៉ូតូដែលមានប្រវត្តនិងអាយុកាលយូរមកហើយនៅក្នុងសម័យកាលរបស់ឧស្សាហកម្មម៉ូតូ-ហើយក៏នៅតែបន្តរហូតមកដល់សព្វថ្ងៃតាំងពីឆ្នាំ ១៩០១ មកម្លេះ។ វាត្រូវបានដឹងថាជាម៉ាកយីហ៊ោដែលរីកដុះដាលលឿនបំផុតជាមួយនឹងពានរង្វាន់អន្តរជាតិជាច្រើនសម្រាប់ភាពល្បីរន្ឌឺរបស់វា។ ជាក់ស្តែងដូចដែល Royal Enfield Cambodia បានធ្វើការបញ្ចេញម៉ូតូចំនួន 25 គ្រឿងដល់អតិថិជន និងការកក់បន្ដែមចំនួន 24 គ្រឿងសម្រាប់ខែមិថុនា ឆ្នាំ២០២២ នេះ។

នេះជាការអបអរសាទរមួយទៀតសម្រាប់ម៉ាកយីហ៊ោរដែលរក្សាគោលជំហរយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជាទោះបីស្ថិតក្នុងវិបត្តិកូវីដវាយលុយក្នុងកំលុងពេល 2-3 ឆ្នាំចុងក្រោយនេះក៏ដោយ, Royal Enfield នៅតែអាចបន្តរការលក់និងបញ្ចេញម៉ូតូរបស់ខ្លួនយ៉ាងច្រើនគ្រឿងក្នុងរយះពេលមួយនេះដែលមានចំនួនតួរលេខគុណនឹងពីរប្រសិនបើប្រៀបធៀបទៅឆ្នាំទៅមុននេះ។

ទន្ទឹមនឹងនេះផងដែរដោយសារតែការសម្ភោធម៉ូឌែលកំលាំង ៣៥០ ស៊ីស៊ីមួយទៀតរបស់ Royal Enfield ដែលមកទល់ពេលនេះទទួលបានការបញ្ចេញនិងកក់ជាច្រើនគ្រឿងមកហើយសម្រាប់ Royal Enfield Classic 350cc! ម៉ូតូ Royal Enfield ទទួលបានកំលាំងជម្រុញចិត្តពីកង់បុរាណមួយនៅក្នុងប្រវត្តិសាស្រ្តនៃការជិះម៉ូតូ ទាំងទម្រង់ និងក្នុងភាពសាមញ្ញ។ ហើយពួកគេចាប់យកអារម្មណ៍នៃសេរីភាព ភាពសប្បាយរីករាយ និងការឆ្លើយតបដែលអ្នកជិះម៉ូតូកំពុងព្យាយាមសម្រេចបាននៅពេលនោះ ហើយនាំវាចូលទៅក្នុងបរិបទទំនើប។

លើសពីនេះ Royal Enfield តែងតែភ្ជាប់មកជាមួយសេវាកម្មរោងជាង (Service Center) ដែលពិតជាបង្កើតទំនុកចិត្ត និងការប្រាស្រ័យទាក់ទងយ៉ាងល្អជាមួយនិងអតិថិជន! អតិថិជនរបស់ Royal Enfield តែងតែទទួលបាននៅអារម្មណ៍ល្អជាមួយនឹងសេវាកម្មរបស់ Royal Enfield ដែលគេហៅថា One-stop-service ព្រោះវាជាហាងដែលពួកគេអាចទិញម៉ូតូ សំលៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងលេងម៉ូតូ និងវត្ថុអនុស្សារវីយ៍ជាច្រើនទៀតរបស់ម៉ាកយីហ៊ោមួយនេះ។ ដោយចាប់ផ្តើមពី 4100 ដុល្លារសម្រាប់ម៉ូតូធំមួយនេះ ជាមួយនិងសេវាកម្មបង់រំលោះឆាប់រហ័ស អគារតាំងបង្ហាញដ៏ប្រណីតជាមួយនឹងទីធ្លាធំទូលាយសម្រាប់ការបើកតេស្តសាកល្បង, Royal Enfield សមជាជម្រើសដំបូងគេក្នុងចំនោមម៉ូតូផ្សេងទៀតប្រសិនបើអ្នកកំពុងមានបំនងទិញម៉ូតូថ្មីនៅពាក់កណ្តាលឆ្នាំ ២០២២ នេះ!

កាន់តែពិសេសនិងអស្ចារ្យជាងនេះទៅទៀតក្រុមហ៊ុន Royal Enfield Cambodia ដោយ TF Motors ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជានឹងដាក់តាំងបង្ហាញម៉ូតូនៅផ្សារទំនើប AEON1 ចំនួនពីរលើក៖ ចាប់ផ្តើមពីថ្ងៃទី១ ដល់ ទី៣ ខែកក្កដា, ថ្ងៃទី២៩ ដល់ ៣១ ខែកក្កដា និងការតាំងបង្ហាញនៅផ្សារទំនើប AEON2 ចំនួន១លើកចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២២។ ចំណាយពេលវេលាដើរកម្សាន្តនៅផ្សារទំនើប AEON1 & AEON2 និងចូលរួមទស្សនាការតាំងបង្ហាញរបស់ក្រុមហ៊ុនម៉ូតូ Royal Enfield ដើម្បីទទួលបានតំលៃពិសេសនិងការផ្តល់ជូនជាច្រើនទៀតសម្រាប់រយៈពេល៣ថ្ងៃ។

អត្ថបទថ្មី