Royal Enfield បើកបង្ហាញម៉ូឌែល SCRAM 411 នៅកម្ពុជា ស្អាត កម្លាំងខ្លាំង មានច្រើនពណ៌ ច្រើនប្រភេទសម្រាប់ជ្រើសរើស

  • 2022-07-29 04:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2022៖ Royal Enfield ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម (250cc - 750cc) ថ្ងៃនេះបានបង្ហាញ ម៉ូឌែល Scram 411 ដែលជាម៉ាកយីហោ Urban Scrambler ដំបូងគេនៅកម្ពុជា។ Scram 411 ស៊េរីថ្មី គឺជាម៉ូតូដែលមានភាព ទាក់ទាញ ងាយស្រួលជិះ និងខ្លាំង ជាមួយនឹងបេះដូងនៃម៉ូតូផ្សងព្រេង។ Scram 411 មានកម្លាំងខ្លាំងរហស័រហួន និងងាយស្រួលទាំងផ្លូវក្នុងក្រុង និងផ្លូវពិបាក ដោយសារបង្កើតឡើងនៅលើផ្លេតហ្វមម៉ាស៊ីន LS-410 របស់ Royal Enfield និង តួ Harris Performance។ ការផ្លាស់ប្ដូរយ៉ាងយកចិត្តទុកដាក់ និងគិតគូរទៅលើការបង្កើតភាពងាយស្រួលក្នុងការជិះ មិនទាបពេក មិនខ្ពស់ពេក បានធ្វើឱ្យម៉ូឌែលមួយនេះកាន់តែល្អឥតខ្ចោះ សម្រាប់ការជិះក្នុងទីក្រុង ក៏ដូចជាផ្លូវលំបាកៗដែលយើងមិនអាចដឹងមុន និងផ្លូវកន្លុកកន្លៀតក្នុងទីក្រុង។

ម៉ូឌែល Scram 411 ស៊េរីថ្មីនេះ នឹងត្រូវបានដាក់ឱ្យជិះសាកល្បង និងទទួលការកក់ចាប់ពីថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា ខណៈម៉ូតូនេះត្រូវបានដាក់លក់រួចហើយនៅក្នុងប្រទេសអូស្ត្រាលី អឺរ៉ុប និងនៅទូទាំងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពាក់កណ្តាលឆ្នាំនេះ ហើយក្រោយមកទៀត នឹងដាក់លក់នៅអាមេរិកខាងជើង និងអាមេរិកឡាទីនផងដែរ។

ម៉ូតូ Scram 411 គឺជាការបន្តនៃដំណើរស្វែងរកឥតឈប់ឈររបស់ Royal Enfield ដើម្បីបើកដំណើរការនៃសកម្មភាពដំណើររុករកទៅមុខទៀត និងបង្កើតម៉ូតូដែលល្អ ហើយស័ក្កិសមបំផុត សម្រាប់រាល់ដំណើរផ្សងព្រេង។ ដូចទៅនឹងម៉ូឌែល Himalayan ដែលជាម៉ូតូ ផ្សងព្រេង ដែលបង្កើតឡើងដំបូងគេបង្អស់ របស់ Royal Enfield។ ដោយបានបំផុសគំនិតដោយទីតាំងរបស់វា និងបទពិសោធន៍ជិះជាច្រើនទសវត្សរ៍នៅភ្នំហិម៉ាឡៃ ម៉ូឌែល Himalayan គឺជាម៉ូតូ spartan ដែលមានសមត្ថភាពខ្លាំង និងល្អឥតខ្ចោះសម្រាប់អ្នកបើកបរជាច្រើន ហើយបានបង្កើតនូវវប្បធម៌នៃដំណើរផ្សងព្រេងដ៏រីកចម្រើនជុំវិញពិភពលោក។ ដាក់ឱ្យដំណើរការក្នុងឆ្នាំ2016 ម៉ូឌែល Himalayan បានទទួលការទទួលស្គាល់ជាសកលសម្រាប់ការរចនាដ៏ល្អ និងពិសេសមួយគ្មានពីរ រួមជាមួយសមត្ថភាពខ្ពស់ ធ្វើឱ្យម៉ូតូនេះ ស្ថិតក្នុងចំណោមម៉ូតូដែលលក់ដាច់បំផុតរបស់ Royal Enfield នៅទូទាំងពិភពលោក។ លក្ខណៈដែលត្រូវបានគេវាយតម្លៃខ្ពស់ និងសាកល្បងលើដីទាំងនេះនៃភ្នំហិម៉ាឡៃ គឺជាការបំផុសគំនិតសម្រាប់ការវិវត្តន៍នៃរចនាប័ទ្មទីក្រុងបន្ថែមទៀតទៅលើម៉ូឌែល Scram 411។

Scram 411 គឺជាម៉ូតូប្រភេទថ្មី ដែលផ្ដល់ នូវភាពរំជើបរំជួលពិតប្រាកដ និងភ្ជាប់មកជាមួយ DNA ដំណើរផ្សងព្រេងដ៏រឹងមាំ។ ម៉ូតូនេះ ផ្ដល់នូវការបើកបររលូន ស្ទុះល្អ នៅលើផ្លូវក្នុងទីក្រុង មិនតែប៉ុណ្ណោះក៏មានមុខងារបត់បែនច្រើន ប្រកបដោយសមត្ថភាពខ្ពស់ដែលអាចទប់ទល់គ្រប់ស្ថានភាពផ្លូវដែលអ្នកបើកបរមិនបានដឹងមុន។

លោក Siddhartha Lal នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Eicher Motors Ltd ស្រឡាញ់ចូលចិត្តភាពរលូន និងសមត្ថភាពពហុមុខងាររបស់ Scram 411។ បើនិយាយអំពី Scram 411 នៅក្នុងបរិបទសម័យទំនើប គាត់បាននិយាយថា៖ «មិនថាវាជាផ្លូវក្នុងទីក្រុងឡុងដ៍ ញូវដេលី ឬតូក្យូនោះទេ! ការផ្លាស់ប្ដូរថ្មីៗគឺត្រូវតែមានជានិច្ច ដើម្បីឱ្យដើរទាន់តាមសម័យកាល។ ជាមួយនឹងពិភពលោករបស់យើងកាន់តែរីកចម្រើនទៅមុខ ជីវិតនៅក្នុងបរិបទទីក្រុង គឺផ្ដោតតែលើការងារប្រចាំថ្ងៃ ហើយការសម្រាកចុងសប្តាហ៍ ឬអាចចម្រុះគ្នាទាំងពីរ។ ដូច្នេះយើងចង់បង្កើតម៉ូតូមួយដែលអ្នកអាចធ្វើដំណើរបាន ទាំងគ្រប់ស្ថានការណ៍ ហើយក្លាយជាមិត្តដ៏ល្អឥតខ្ចោះ សម្រាប់អ្នកបើកបរសម័យទំនើប។ Scram 411 ពិតជាម៉ូតូ ដែលផលិតឡើងតម្រូវតាមសម័យនេះ ហើយតែងតែត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរបស់អ្នកបើកបរ »។

និយាយអំពីការបើកដំណើរការ Scram 411 នៅកម្ពុជា លោក Anuj Dua ប្រធានអាជីវកម្មសម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកបាននិយាយថា៖ « ភាពបត់បែន និងសមត្ថភាពដែលគួរឱ្យសរសើរជាសកលរបស់ Himalayan បានបំផុសគំនិតយើងឱ្យស្រមៃមើលម៉ូតូឡើងវិញក្នុងបរិបទទីក្រុងកាន់តែស៊ីវិល័យ និងសម័យទំនើប រួមជាមួយបរិបទទីក្រុង។ Scram 411 គឺជាប្រភេទ Crossover ដ៏ល្អឥតខ្ចោះសម្រាប់អ្នករស់នៅក្នុងទីក្រុងសម័យថ្មី ដែលចូលចិត្តម៉ូតូដែលបង្កើតភាពសប្បាយរីករាយ និងទាក់ទាញក្នុងការជិះជុំវិញទីក្រុង ហើយមានភាពទាក់ទាញខ្លាំង។ តាមរយៈការរចនាដោយផ្ដោតលើការផ្លាស់ប្ដូរទម្រង់អង្គុយរបស់អ្នកបើកបរ គឺដើម្បីធ្វើឱ្យការបើកបរនៅលើផ្លូវដែលស្ទះ និងចង្អៀតកាន់តែ មានភាពងាយស្រួល រក្សាបាននូវសមត្ថភាពខ្លាំងទោះបើកបរក្នុងស្ថានភាពផ្លូវលំបាកយ៉ាងណាក៏ដោយ ដោយយើងបាននាំយកនូវភាពល្អប្រសើរបន្ថែមមួយកម្រិតទៀតសម្រាប់អតិថិជនរបស់យើង ។ ដូចម៉ូតូទាំងអស់របស់យើងដែរ Scram 411 ត្រូវបានបង្កើតឡើងសម្រាប់អ្នកជិះទូទាំងពិភពលោក ហើយផលិតឡើងដោយវិស្វកម្មលំដាប់ពិភពលោក។ យើងក៏មានគ្រឿងបន្លាស់ម៉ូតូពិតប្រាកដ និងសំលៀកបំពាក់ដ៏ស្រស់ស្អាតដែលត្រូវបានបំផុសគំនិតដោយស្ទីលរបស់ Scram ។ នេះជាម៉ូតូថ្មីដ៏ទាក់ទាញចិត្តមួយ អ្នកជិះវ័យក្មេងមកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅក្នុងប្រទេសកម្ពុជានឹងចូលចិត្ត Scram 411 ថ្មីនេះ»។

ដំណើរការដោយ ផ្លេតហ្វមម៉ាស៊ីន LS-410 និង តួ Harris Performance ម៉ូតូ Scram 411 នឹងផ្ដល់នូវទម្រង់នៃការជិះដ៏មាន ផាសុកភាព ងាយស្រួល និងទាក់ទាញ គ្រប់ស្ថានភាពក្នុងការធ្វើដំណើរប្រចាំថ្ងៃក្នុងទីក្រុង។

លោក Mark Wells ប្រធានផ្នែករចនានៅ Royal Enfield ចូលចិត្តជិះ Scram 411 ហើយចូលចិត្តរបៀបដែលម៉ូតូនេះអាចធ្វើដំណើររុករកបានយ៉ាងងាយស្រួលនូវតំបន់ និងបញ្ហាប្រឈមជាច្រើន។ និយាយអំពីការបង្កើតម៉ូតូថ្មីនេះ គាត់បានលើកឡើងថា៖ " ម៉ូតូ scrambler ភាគច្រើនផ្តោតតែលើសោភ័ណ្ឌភាព និងរូបរាងប៉ុណ្ណោះ។ នៅពេលយើងចាប់ផ្តើមធ្វើការលើ Scram 411 យើងប្តេជ្ញាបង្កើតម៉ូតូដែលមានលក្ខណៈប្លែកពីគេទាំងក្នុងការរចនា និងគោលបំណង ហើយនាំមកនូវសមត្ថភាពក្នុងការបើកបរលើផ្លូវលំបាកបំផុតសម្រាប់ការជិះក្នុងទីក្រុង។ ជាមួយនឹងរូបរាង និងការរចនាដ៏ប្លែក ការលេងពណ៌ចម្រុះ និងគុណសម្បត្តិដែលងាយបើកបរ Scram 411 គឺជាប្រភេទ Crossover ADV ចុងក្រោយសម្រាប់ការជិះជុំវិញទីក្រុង"។

Scram 411 ត្រូវបានបំពាក់ដោយម៉ាស៊ីន 411cc ដែលត្រូវបានទទួលស្គាល់ជាសកល រួមជាមួយ fuel-injected, 4-stroke, SOHC, air-cooled single-cylinder engine។ ម៉ាស៊ីនមានកម្លាំងអតិបរមា 24.3bhp នៅ 6500rpm និងកម្លាំងបង្វិលអតិបរមា 32Nm នៅ 4000-4500 rpm ដែលធានាបាននូវថាមពលរលូន និងកម្លាំងបង្វិលចុងបាតដ៏រឹងមាំដែលបង្កើនដំណើរការទាំងមូល។ ជាមួយគ្នានេះ ម៉ូតូមានភាពងាយស្រួលក្នុងការគ្រប់គ្រងលើការធ្វើដំណើរក្នុងទីក្រុងដ៏វែងឆ្ងាយ ជាមួយនឹងការប្តូរប្រអប់លេខធុនល្មម ហើយកម្លាំងម៉ាស៊ីន អាចឱ្យម៉ូតូនេះទប់ទល់បានគ្រប់ស្ថានភាពផ្លូវបានយ៉ាងងាយស្រួលមិនថាផ្លូវពិបាកនៅក្នុង ឬក្រៅទីក្រុង។ ជាមួយកំពស់ម៉ូតូ និង បូម រួមទាំង គម្លាតពីបាតម៉ូតូមកដី 200mm ម៉ូតូ Scram 411 នឹងផ្ដល់នូវការបើកបរដ៏រលូន និងមានផាសុកភាព សម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ ជាពិសេសបង្កើននូវទំនុកចិត្តក្នុងការបើកបរមិនថា ឆ្លងកាត់ផ្លូវវាលទំនាប ផ្លូវស្ទះ ផ្លូវមានជង្ហុក ឬ ផ្លូវរអិលនោះឡើយ។ សម្រាប់កំពស់កង់ខាងមុខវិញ 41mm forks និង 190mm travel រួមជាមួយ 180mm travel នៅខាងក្រោយដែលភ្ជាប់នឹងបូម នឹងធានាការជិះប្រកបដោយស្ថេរភាព និងទំនុកចិត្តលើស្ថានភាពផ្លូវខុសៗគ្នា និងលំបាក។ មិនតែប៉ុណ្ណោះ ឌីសខាងមុខ និងខាងក្រោយ រួមបញ្ចូលគ្នាជាមួយ dual-channel ABS ផ្តល់នូវហ្វ្រាំងប្រកបដោយទំនុកចិត្ត។

ការផ្លាស់ប្តូរទម្រង់ក្នុងការអង្គុយរបស់អ្នកបើកបរ ត្រូវបាននាំយកមកដោយសំបកកង់ខាងមុខទំហំ 19 អ៉ីញ ដែលមានមុខងារពីរយ៉ាង។ ហើយក៏រួមបញ្ចូលគ្នាជាមួយនឹងសំបកកង់ខាងក្រោយទំហំ 17 អ៉ីង ដែលជាធាតុសំខាន់នាំមកនូវការគ្រប់គ្រងប្រកបដោយភាពរហ័សរហួនដល់ម៉ូតូ។ ទំហំ កង់ គឺ សំខាន់បំផុត ក្នុង ការ ផ្តល់ នូវ ការ គ្រប់គ្រង ដ៏ ល្អ បំផុត និង សមត្ថភាព បង្វិល ដ៏ ល្អ លើស ពី ល្បឿន រលាក់ និង ជង្ហុក។សំបកកង់ ដែលមានមុខងារពីរធានាបាននូវការចាប់ហ្វ្រាំងប្រកបដោយទំនុកចិត្តមិនថា ផ្លូវរអិល ផ្លូវមានក្រួស និងអាចបត់បែនបានល្អនៅតាមដងផ្លូវ។

ចំពោះកៅអីរបស់ Scram 411 ត្រូវបានគិតឡើងវិញសម្រាប់កាត់បន្ថយភាពនឿយហត់ក្នុងអំឡុងពេលជិះរយៈពេលយូរសម្រាប់អ្នកបើកបរ។ កៅអីទោលថ្មី ដែលឆ្លុះបញ្ចាំងពីរចនាប័ទ្មទីក្រុងរបស់ម៉ូតូ ផ្តល់នូវផាសុកភាពល្អសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរក្នុងការធ្វើដំណើរឆ្ងាយក្នុងទីក្រុង ក៏ដូចជានៅពេលធ្វើដំណើរតាមផ្លូវមិនសូវមានអ្នកធ្វើដំណើរ។ កម្ពស់កៅអីធ្វើឱ្យមានភាពងាយស្រួលក្នុងការបត់ ឬ ជ្រេ នៅពេលចរាចរណ៍កកស្ទះ ដោយទម្រង់នៃការអង្គុយលើ Scram 411 មានអារម្មណ៍មិនហត់នឿយ និងជឿជាក់ខ្លាំង។

មិនតែប៉ុណ្ណោះទីតាំងដៃចង្កូត និងកម្ពស់កៅអី ផ្ដល់នូវបទពិសោធន៍បើកបរមានភាពស្វាហាប់ និងទាក់ទាញ។ វារក្សានូវទីតាំងបញ្ជា និងផាសុកភាពក្នុងការជិះ ហើយធ្វើឱ្យមានភាពងាយស្រួលក្នុងការជិះទាំងនៅពេលអង្គុយ ឬក្រោកឈរ។

ជាមួយនឹងការបំផុសគំនិតក្នុងការលេងពណ៌ចម្រុះ ពីវប្បធម៌ hip-hop ដូចជា ការជិះស្គី និងទិដ្ឋភាពផ្លូវពេលយប់ក្នុងទីក្រុងដូចជា តូក្យូ និងញូវដេលី Scram 411 ថ្មី មាន ៣ប្រភេទ និង ៧ពណ៌ សម្រាប់ជ្រើសរើស។ រចនាឡើងដើម្បីផ្ដល់ភាពលេចធ្លោ ការលេងពណ៌ចម្រុះ មួយផ្នែកបានឆ្លុះបញ្ចាំងពីភាពរស់រវើកនៃទីក្រុង ជាមួយនឹងស្រមោលងងឹត រួមបញ្ចូលគ្នាជាមួយនឹងពណ៌បន្លិច ឱ្យមើលទៅកាន់តែទាក់ទាញ និងមិនស៊ាំភ្នែក។ ជម្រើសពណ៌ទាំង ៧ របស់ Scram 411 មានដូចជា៖ Graphite Yellow, Graphite Red និង Graphite Blue ដោយពណ៌ទាំង ៣ នេះឌីហ្សាញមកជាមួយធុងសាំងពណ៌ប្រផេះ ជាមួយផ្លាកសញ្ញា Royal Enfield ដាច់ដោយឡែក និង ការលេងស្ទាយនៅលើរង្វង់កង់ដែលស៊ីនឹងពណ៌ធុងមែនទែន។ ចំពោះពណ៌ Skyline Blue និង Blazing Black មានធុងពណ៌ដូចរថក្រោះជាមួយនឹងការឌីហ្សាញឆ្នូត និងពាក្យ Royal Enfield ដ៏លេចធ្លោ រួមជាមួយរបាំងការពារភក់ផងដែរ។ ចំណែក ប្រភេទចុងក្រោយគឺពណ៌ White Flame និង Silver Spirit ដែលលេងពណ៌លើធុង ទឹករហូតដល់ពីពណ៌បញ្ចូលគ្នា ជាមួយក្រាហ្វិកដ៏ប្លែក មើលទៅទាក់ទាញមែនទែន។

ម៉ូតូ Scram 411 ជាម៉ូតូបែបផ្សងព្រេងដែលមកជាកញ្ចប់មួយកំប្លេតែម្ដង ជាមួយនឹងគ្រឿងបន្លាស់ជាច្រើនដែលបំពេញបន្ថែមនូវរបៀបរស់នៅ និងគោលបំណង ព្រមទាំងផ្តល់នូវផាសុកភាព ការការពារ និងរចនាប័ទ្មកាន់តែប្រសើរឡើង។ ទាំងការរចនា ការបង្កើតឡើង មានលក្ខណៈស៊ីគ្នាជាមួយនឹងម៉ូតូ បូករួមទាំង គ្រឿងសម្រាប់ការពារ គ្រឿងតុបតែងលេងស្ទីល និងគ្រឿងផ្ដល់នូវផាសុកភាព Scram 411 ល្អបំផុតសម្រាប់ការជិះក្នុងបរិយាកាសទីក្រុង និងដំណើរកម្សាន្តចុងសប្តាហ៍ ដើយគ្រឿងបន្លាស់ម៉ូតូពិតប្រាកដរបស់ Royal Enfield មកជាមួយការធានារយៈពេល ៣ឆ្នាំ។

ចំពោះសម្លៀកបំពាក់ និងឧបករណ៍សម្រាប់ជិះរបស់ Scram 411 គឺទាន់សម័យ និងមានមុខងារល្អៗ។ វាធ្វើឱ្យអ្នកបើកបរកាន់តែស្រស់ស្អាត នៅពេលអ្នកជិះម៉ូតូរុករកផ្លូវដីក្រហម ឬជិះជុំវិញទីក្រុង។ អាវដែលបំពាក់ដោយសារធាតុ Eva Foam បន្ថែមនៅស្មា និងកែងដៃផ្តល់នូវការការពារផលប៉ះពាល់សម្រាប់អ្នកជិះ។ សំលៀកបំពាក់បានឆ្លុះបញ្ចាំងពីស្ទីលនៅរបស់ Scram ជាមួយនឹងអាវយឺត និងអាវក្នុងពណ៌រស់រវើក និងក្រាហ្វិក (checkered graphics)។

សម្រាប់ការកក់ និងការជិះសាកល្បងចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាថ្ងៃនេះ… ទំនាក់ទំនងតាមលេខទូរសព្ទ៖ 095 666 373/095 666 372/012 366 803. Join the telegram for more information: https://t.me/royalenfieldcambodia

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ការដាក់បង្ហាញរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 ស៊េរីថ្មីទាំងអស់, Interceptor 650 និងបងប្អូនភ្លោះ Continental GT 650 ,ម៉ូតូផ្សងព្រេង Himalayan , Bullet 500 និង Classic 500 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ 1033 និងហាងលក់រាយ 1038 នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម៕

អត្ថបទថ្មី