Mazda 3 ឆ្នាំ២០២៣ ម៉ាស៊ីនខ្លាំងជាងមុន ហើយ​តម្លៃក៏តាមហ្នឹងដែរ

  • 2022-08-18 02:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Mazda 3 ឆ្នាំ២០២៣ ជំនាន់ទី៤ ត្រូវបានបង្ហាញចេញជាផ្លូវការ ដោយមាន​ប្រភេទ Sedan និង Hatchback និងមានម៉ាស៊ីនខ្លាំងជាងមុន ហើយតម្លៃក៏ថ្លៃជាងមុនដែរ។

ជម្រើសម៉ូដែលទីមួយ គឺប្រើម៉ាស៊ីន SkyActiv-G ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៩១សេះ និងកម្លាំងរមួល ២៥២ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំងជាមធ្យម ៧,៥លីត្រ/១០០គីឡូម៉ែត្រ។ ជម្រើសមួយទៀត គឺប្រើម៉ាស៊ីនទាក់បូចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២៥០សេះ និងកម្លាំងរមួល ៤៣៣ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំងជាមធ្យម ៩លីត្រ/១០០គីឡូម៉ែត្រ។

រថយន្ត Mazda 3 ស៊េរីថ្មីនេះ បំពាក់ចង្កៀង LED អូតូ យ៉ាន់កង់ alloy ទំហំ ១៦អ៊ីញ, ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨,៨អ៊ីញ, ប៊ូតុងចុចបញ្ឆេះរថយន្ត, កាម៉េរាមើលក្រោយ, ផ្លិតទឹកបក់អូតូ និង Speaker ៨គ្រាប់ជាដើម។ ជាមួយគ្នានោះ វាបំពាក់ប្រព័ន្ធ G-Vectoring Control Plus របស់ Mazda ផ្ទាល់, ប្រព័ន្ធសុវត្ថិភាព i-Activsense ដែលរួមមានប្រព័ន្ធគ្រប់គ្រងល្បឿនដោយប្រើរ៉ាដា, ប្រព័ន្ធជួយរក្សារថយន្តបើកក្នុងគន្លងផ្លូវ, ប្រព័ន្ធដាស់ស្មារតីអ្នកបើកបរ, ភ្លើងហ្វាអូតូ និង Mazda Connected Service ជាដើម។

ចំពោះតម្លៃរបស់វាគឺចាប់ពីជាង ២២ ០០០ដុល្លារ ដល់ជាង ៣៥ ៣០០ដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ ដែលមានជម្រើសប៉ុង១ និងប៉ុង២ និងតាមប្រភេទ Sedan និង Hatchback៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី

អត្ថបទថ្មី