ទ្រព្យដាក់ជាប់ខ្លួនរហូតដល់ថ្ងៃស្លាប់របស់ ហ៊ុយ យ៉ាឡេង មានតែប៉ុណ្ណឹងទេ!

  • 2022-09-27 02:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ុយ យ៉ាឡេង ដែលគេស្គាល់ថាផលិតករភាពយន្ដល្បីឈ្មោះមួយរូប តែកំពុងជួបវិបត្ដិសេដ្ឋផ្ទាល់ខ្លួន ចាប់ផ្ដើមនិយាយរឿងរ៉ាវជីវិត ច្រើនរឿងរ៉ាវក្នុងវិស័យភាពយន្ដ។ ថ្មីៗនេះលោកបានច្រកដី ១ដប រួចប្រកាសជាសាធារណៈថានឹងរក្សាទុកដីនេះឲ្យនៅជាប់ខ្លួនជានិច្ចរហូតដល់ថ្ងៃស្លាប់។

មុន ១ថ្ងៃ នៃពិធីបុណ្យភ្ជុំធំឆ្នាំ២០២២ ចូលមកដល់ ផលិតកររូបនេះ និយាយថា រយៈពេល ២២ឆ្នាំហើយដែលលោកឃ្លាតចាកឆ្ងាយពីស្រុកកំណើត ដើម្បីរត់មករស់នៅ និងធ្វើការនៅភ្នំពេញដោយសង្ឃឹមថាជីវិតរីកចម្រើន សល់លុយកាក់ច្រើន នឹងអាលបានធ្វើបុណ្យឲ្យផ្អើលស្រុកម្ដង។ ប៉ុន្ដែតាមការពិតជីវិតលោកនៅតែជួបការលំបាក ហើយមិនដឹងថ្ងៃនឹងមានបានដូចគេឡើយ។

អមជាមួយរូបថត ២សន្លឹក លោក ហ៊ុយ យ៉ាឡេង សន្យាថាយកដីនៅកន្លែងដែលលោកកើតដាក់តាមខ្លួនរហូតដល់ថ្ងៃស្លាប់។ ទន្ទឹមគ្នានេះលោកក៏ក្រើនរំលឹកដល់សាធារណជនថា សូមកុំចាកចោលទីកំណើតយូរពេក ព្រោះញាតិមិត្ដ បងប្អូន មិនរស់នៅចាំយើងទាំងអស់គ្នាទេ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី