Rain និង Jo Jung Suk រងពាក្យចចាមអារ៉ាមផិតក្បត់ប្រពន្ធលួចមានជនទី៣

  • 2022-10-07 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗផលិតកម្ម Jam Entertainment បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមថា Jo Jung Suk មានភាពស្និទ្ធស្នាលជាមួយកីឡាការិនីវាយកូនហ្គោល។

មួយរយៈចុងក្រោយនេះមានពាក្យចចាមអារ៉ាមជាច្រើនលើកឡោះងជុំវិញរឿងរ៉ាវស្នេហារបស់តារាសម្ដែងកូរ៉េ Jo Jung Suk មានទំនាក់ទំនងស្នេហាជាមួយនារីវាយកូនហ្គោលអាជីព។

ស្របពេលគ្នានេះ ផលិតកម្មក៏បានចេញមុខបដិសេធចំពោះពាក្យចចាមអារ៉ាមនេះ ដោយនិយាយថា "វាមិនមែនជារឿងពិតទេ”។ “វាជារឿងមិនសមហេតុផល តារាសម្តែងកំពុងទាក់ទងជាមួយមនុស្សដែលពួកគេ មិនធ្លាប់ ស្គាល់”។

ផលិតកម្ម ថ្លែង៖ "តារាសម្តែង Jo Jung Suk មិនដែលស្គាល់គ្នាផ្ទាល់ជាមួយកីឡាការិនីវាយកូនហ្គោល ឬទំនាក់ទំនងទល់មុខគ្នាអ្វីឡើយ"។ Jam Entertainment នឹងចាត់វិធានការផ្លូវច្បាប់លើពាក្យចចាមអារ៉ាម"។

ដោយឡែកនៅក្នុងព័ត៌មានដែលពាក់ព័ន្ធ សេចក្តីថ្លែងការណ៍របស់ Jam Entertainment កើតឡើងភ្លាមៗ បន្ទាប់ពី Rain ក៏ប្រឈមនឹងពាក្យចចាមអារ៉ាមថាគាត់កំពុងបោកប្រាស់ប្រពន្ធរបស់គាត់គឺតារាសម្តែង Kim Tae Hee ជាមួយនឹងអ្នកលេងហ្គោលដែលមិនបញ្ចេញឈ្មោះ

ទោះជាយ៉ាងណា RAINCOMPANY ក៏បាន​ចេញសេចក្ដីថ្លែងការណ៍ដែរថា នេះគឺជាព័ត៌មានខុសពីការពិតទាំងស្រុង ហើយក៏មិនសមទំនងដែរ។ ទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចាត់ការអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់កិត្តិយសរបស់តារារបស់ខ្លួន៕

ប្រភព៖ Allkpop | Soompi   ប្រែសម្រួល៖ Kesor

អត្ថបទថ្មី