ដើម្បីអ្នកគាំទ្រ V ទំនងជាត្រូវផ្លាស់ប្ដូរគម្រោងការអនាគតអស់ហើយ ពេលខ្លួនមានអាយុ ៤០ឆ្នាំ
- 2022-10-12 02:22:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីអ្នកគាំទ្រ V ទំនងជាត្រូវផ្លាស់ប្ដូរគម្រោងការអនាគតអស់ហើយ ពេលខ្លួនមានអាយុ ៤០ឆ្នាំ
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០១៣ សមាជិក BTS បានឆ្លើយនូវសំណួរ មួយថា តើពួកគេមើលឃើញខ្លួនឯងទៅជាយ៉ាងណា នាពេលអនាគត។ សម្រាប់ V បានឆ្លើយចម្លើយជាទីពេញចិត្ត ប្រាប់ពីគម្រោងដែលខ្លួនគិតទុកជាស្រេច នៅពេលចូលនិវត្ត ពោលគឺពេលខ្លួនឈានចូលវ័យ ៤០ឆ្នាំ។
V លើកឡើងថា៖ «ខ្ញុំនឹងចូលនិវត្តនៅអាយុ ៤០ឆ្នាំ ហើយចំណាយពេលទាំងស្រុងជាមួយនឹងគ្រួសារ និងប្រពន្ធរបស់ខ្ញុំ។ ខ្ញុំចង់ ក្លាយជាចាស់ទុំម្នាក់ដែល Cool សង្ហា ពាក់មួក Beret និងអាវធំក្រៅវែង ហើយបោះចំណី ឲ្យព្រាបស៊ី»។
ទោះជាយ៉ាងណា សង្កេតឃើញថា V ហាក់ដូចជាប្ដូរគម្រោងថ្ងៃអនាគតរបស់ខ្លួនហើយ។ ដោយនៅឆ្នាំ ២០១៩ ពេលចប់កម្មវិធីប្រគំតន្ត្រី V បានផ្ញើសារដ៏សែនកក់ក្ដៅមួយទៅកាន់ ARMY ទាំងឡាយ។ V បានលើកពីបំណងរបស់ខ្លួន ប្រាប់ទៅកាន់អ្នកគាំទ្រថា៖
«សម្រាប់ ARMY ណាដែលមិនទាន់បានមើលយើងផ្ទាល់ យើងពិតជាចង់ផ្ដល់ឱកាសឲ្យពួកគេបានមកស្ដាប់យើងសម្ដែងផ្ទាល់ណាស់! ចង់និយាយថា ខ្ញុំចង់ឲ្យគ្រប់គ្នាបានឃើញយើងផ្ទាល់មែនទែន។ ដូច្នេះទម្រាំដល់ពេលនោះមកដល់ ពួកយើងនឹងបន្តនៅជុំគ្នាបែបនេះរហូត។ ពួកយើងនឹងបន្តធ្វើបទចម្រៀង ចេញអាល់ប៊ុម និងប្រារព្ធការប្រគំតន្ត្រី និងសម្ដែងរហូត»។
ដូូច្នេះទាក់ទងនឹងផែនការដំបូងៗ ដែល V បានគ្រោងសម្រាប់ពេលចូលនិវត្តអាចនឹងត្រូវផ្លាស់ប្ដូរ ដោយសារផ្អែកតាមអ្វីដែលលោកបានប្រកាសពេលនេះ មានន័យថា លោក និងសមាជិក BTS នឹងត្រូវប្រឹងប្រែងធ្វើការជាមួយគ្នាបន្តទៀត ហើយ BTS និង ARMY នឹងនៅជាមួយគ្នារហូតគ្មានថ្ងៃប្រែចិត្តឡើយ៕