iPad Pro ទើបចេញ ប្រើឈីបកម្លាំងខ្លាំង M2 មុខងារប៊ិចថ្មីមិនប៉ះក៏បញ្ជារបាន និងល្បឿនដោនឡូតលឿន 2.4Gbps

  • 2022-10-19 02:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញ iPad Pro ជំនាន់ថ្មីប្រើឈីបខ្លាំង M2 chip មានមុខងារថ្មី hover Apple Pencil និងប្រើបច្ចេកវិទ្យាសេវាល្បឿនលឿន Wi-Fi 6E។

បន្ទះឈីប M2 ធ្វើឱ្យ iPad Pro មានល្បឿនលឿនជាង iPad Pro M1 ជំនាន់មុន ១៥% ទៅលើ CPU និងលឿនជាង ៣៥% ទៅលើ GPU។ ឈីបខ្លាំងនេះក៏អំណោយផលអាចឱ្យថតវីដេអូ ProRes ងាយស្រួលដល់ផលិតករភាពយន្តទៀតផង។ បន្ថែមពីថត វាក៏អាច transcoding ឬបម្លែងវីដេអូប្រភេទ ProRes លឿនជាងមុនគុណនឹង ៣ ផងដែរ។

ចំណែកមុខងារថ្មី Apple Pencil Hover អាចឱ្យ Apple Pencil ជំនាន់ទី២ បញ្ជារ iPad Pro បានក្នុងចម្ងាយមិនប៉ះអេក្រង់ ១២មីលីម៉ែត្រ វាផ្ដល់ផលល្អពេលយើងចង់គងប៊ិចនៅលើ file អ្វីមួយ វានឹងលោតដំណើរការដោយមិនបាច់ទៅប៉ះផ្ទាល់ ឬការប្រើមុខងារផ្សេងៗជាច្រើនទៀត។

កាន់តែពិសេសបន្ថែម iPad Pro ក៏មានបំពាក់បច្ចេកវិទ្យា Wi-Fi 6E ដំបូងលើផលិតផលខ្លួន ដែលអាចដោយឡូតក្នុងល្បឿន 2.4Gbps។

ក្រៅពីលក្ខណៈសម្បត្តិសំខាន់ៗខាងលើ iPad Pro នៅរក្សាទំហំនិងទម្ងន់ដូចមុន រួមទាំងកម្រិតពន្លឺ កម្រិត resolution ថាមពលថ្ម speakers ៤គ្រាប់ ប្រើមុខងារ Face ID គឺដូចជំនាន់មុនដដែល។

ចំពោះការដាក់លក់បើកឱ្យកម្មង់ពីថ្ងៃនេះតទៅ និងដាក់លក់ផ្ទាល់នៅថ្ងៃទី២៦ ខែតុលា។

  • iPad Pro ទំហំ ១១អ៊ិញ តម្លៃចាប់ពី ៧៩៩ដុល្លារ (តម្លៃបរទេស)
  • iPad Pro ទំហំ ១២,៩អ៊ិញ តម្លៃចាប់ពី ១០៩៩ដុល្លារ (តម្លៃបរទេស)

វាមានជម្រើសពីរពណ៌គឺប្រផេះ និងពណ៌ប្រាក់ ជាមួយទំហំផ្ទុកចាប់ពី 128GB, 256GB, 512GB, 1TB និង 2TB៕

អត្ថបទ៖ កុសល