Bang Si Hyuk សម្ដែងការដឹងគុណដល់ BTS មុនក្រុមចូលបម្រើទ័ព
- 2022-11-10 06:38:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bang Si Hyuk សម្ដែងការដឹងគុណដល់ BTS មុនក្រុមចូលបម្រើទ័ព
ចន្លោះមិនឃើញ
លោក Bang Si Hyuk នាយកក្រុមហ៊ុន HYBE បានសម្ដែងការដឹងគុណ ដោយស្មោះអស់ពីចិត្តដល់ BTS តាមរយៈវីដេអូមានចំណងជើងថា 2022 HYBE BRIEFING WITH COMMUNITY តាមរយៈ YouTube នៅថ្ងៃទី ១០ ខែធ្នូ នេះ។
នាយកប្រតិបត្តិ ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈរហស្សនាម Hitman Bang ឬ "Bang PD" គឺជាអ្នកដែលនៅជាប់ BTS តាំងពីវិនាទីដំបូងរហូតដល់ពេលនេះ។ ទោះមានតួនាទីជាមេ ប៉ុន្តែលោកតែងធ្វើជាបងប្រុសដ៏ល្អរបស់ប្អូនៗទាំង ៧ និចាប់ដៃគូស៊ូនឹងព្យុះភ្លៀងជាច្រើនឆ្នាំ។ លោកក៏ជាមនុស្សដំបូង ដែលមើលឃើញពីអនាគតរបស់ BTS តាំងពីពេលជួបក្មេងប្រុសទាំង ៧នាក់ នេះភ្លាម និងក៏ជាអ្នកដែលជឿទុកចិត្តពួកគេជាងគេដែរ។
ពេលនិយាយដល់ BTS លោក Bang បានលើកឡើងថា៖ «ខ្ញុំចង់និយាយថា ការដែលពួកយើងឈានឆ្ងាយមកដល់ចំណុចនេះ ពិតជាអរគុណ BTS។ ពួកគេគឺជាចំណុចចាប់ផ្ដើមរបស់ពួកយើង ហើយជាកម្លាំងជម្រុញដែលធ្វើឲ្យយើងមកដល់ពេលនេះ។ យើងក៏មិនអាចទៅបានសូម្បីតែមួយជំហានដែរ បើគ្មាន ARMY។ ពួកយើងបានឆ្លងកាត់រឿងរ៉ាវគ្រប់យ៉ាងជាមួយគ្នាក្នុងដំណើរមួយនេះ»។
ជាការពិត Bang Si Hyuk និង BTS បានរួមដំណើរជាមួយគ្នាតាំងពីថ្ងៃទីមួយ ហើយអាចនិយាយបានថា នេះគឺជាវាសនាកំណត់ឲ្យពួកគេរួមដំណើរជាមួយគ្នាមករហូត មិនមានចិត្តចង់ដើរចេញពីគ្នា ហើយនៅតែឱបក្រសោបគ្នាមិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ ចំណែក ARMY ក៏បានដើរតួយ៉ាងសំខាន់ ក្នុងដំណើរមួយនេះដែរ ហើយអ្នកទាំង ៣ គឺសុទ្ធតែជាមុខសញ្ញានាំឲ្យ ភាពជោគជ័យរត់មករកមិនឈប់។
ទោះជាយ៉ាងណា ក្រៅពី Bang Si Hyuk ឃើញថា បុគ្គលិករបស់ក្រុមហ៊ុន HYBE ក៏បានផ្ញើក្ដីនឹករលឹក និងការអរគុណ ព្រមទាំងចែករំលែកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាដែរ។ រយៈពេល ១០ឆ្នាំ ពិតជាមានតម្លៃសម្រាប់ពួកគេខ្លាំង ហើយក៏សង្ឃឹមថា ពួកគេនឹងបន្តបង្កើតរឿងល្អជាមួយគ្នា យូរអង្វែងតទៀតដែរ៕