វង្ស គីមហួត៖​ Asia Cross Country Rally ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​បទ​ពិសោធន៍ថ្មីៗ​

  • 2022-11-28 10:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ វង្ស គីមហួត​ ថា​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​ Asia Cross Country Rally 2022 ​នេះ​បាន​ផ្ដល់​បទ​ពិសោធ​ថ្មីៗ​ និង​បង្កើន​សមត្ថភាព​បន្ថែម​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​កម្ពុជា។​

ក្រុមកម្ពុជា (រូបភាពផ្ដល់ជូន)

វង្ស គីមហួត​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​ Asia Cross Country Rally​ គឺ​ពិត​ជា​ល្អ​ និង​ផ្ដល់​ប្រយោជន៍​ច្រើន​បន្ទាប់​ពី​បាន​ចូលរួម​ការ​ប្រកួត​មួយ​នេះ។​ ចម្ងាយ​ផ្លូវ​ ១៧០០គីឡូម៉ែត្រ​លើ​ទឹកដី​ថៃ​ ៥​ដំណាក់កាល​ និង ១ដំណាក់កាល​​ដែលបញ្ចប់​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​នេះ​គឺ​បាន​បង្រៀន​ និង​បង្កើន​សមត្ថភាព​ច្រើន​តែម្ដង។​

រូបភាពផ្ដល់ជូន

កីឡាករ​ស្រឡាញ់​ផ្នែក​ Off Road​ រូប​បន្ថែម​ទៀត​ថា​ បណ្ដា​កីឡាករ​អន្តរជាតិ​នៃ​ប្រទេស​ចូលរួម​ជា​ច្រើន​បាន​សរសើរ​ និង​ពេញ​ចិត្ត​ចំពោះ​ដំណាក់កាល​ចុង​ក្រោយ​នៅ​កម្ពុជា​​​ ទោះ​ចម្ងាយ​ផ្លូវខ្លី​ពិត​មែន​ ប៉ុន្តែ​ឧបសគ្គ​ និង​ភាព​ស្វិតស្វាញ​មាន​ច្រើន​គួរ​ជា​ទី​ទាក់ទាញ​បំផុត។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ថា​ ព្រឹត្តការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​ Asia Cross Country Rally 2022 មាន ​៩ប្រទេស​ចូលរួម​គឺ​មាន​ កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន កូរ៉េ បារាំង និង​ប្រទេសថៃ។ លទ្ធផល​ក្រុម​ប្រណាំង​ការ៉ាកម្ពុជា​ ទទួល​បាន​ចំណាត់​លេខ១​ លើ​ប្រភេទ​រថយន្តសាំង​ និង​លទ្ធផល​រថយន្ត​សរុប​ទាំង​សាំង​ និង​ម៉ាស៊ូត​ ក្រុមការ៉ា​ លេខ១១​ ក្រុម​សាយ៉ាម​ ប្រូតូថាយ​ លេខ១២ ​ក្នុង​ចំណោរថយន្តសរុប៣៤គ្រឿង៕​

អត្ថបទ៖ នួន ស៊ីណា​