តើអ្នកដឹងទេថាម៉ូតូស្ទើរតែ ១០០% ទៅហើយកំពុងតែប្រើប្រាស់សព្វថ្ងៃនេះសុទ្ធតែប្រើប្រព័ន្ធ ប៊ិចសាំង?

  • 2022-11-30 03:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្វីទៅជាប្រព័ន្ធប៊ិចសាំង? ប្រព័ន្ធប៊ិចសាំងគឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង ហើយជាប្រព័ន្ធផ្គត់ផ្គង់សាំងទំនើបចុងក្រោយបង្អស់ និងមានអត្ថប្រយោជន៌ច្រើនជាង ប្រសិនជាយើងធ្វើការប្រៀបធៀបគ្នា។

គិតទល់មកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង សឹងតែទាំងអស់ទៅហើយនៃម៉ូតូហុងដា និងរថយន្តហុងដាគឺប្រើប្រាស់ប្រព័ន្ធប៊ិចសាំង បូករួមទាំង ហុងដា DREAM ស៊េរីថ្មីដែលទើបតែដាក់លក់ក្តៅៗ ដោយបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងផងដែរ ដែលជាបច្ចេកវិទ្យាហុងដាពិភពលោកមកពីប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃប្រេងសាំងបានល្អ។ នេះបើយោងទៅលើ ការផ្សព្វផ្សាយលើទំព័រ FACEBOOK របស់ក្រុមហ៊ុន NCX Honda។

លម្អិតពីអត្ថប្រយោជន៌ប្រព័ន្ធប៊ិចសាំង

ម៉ាស៊ីនថ្មីបំពាក់ដោយបច្ចេកវិទ្យា PGM-FI មានសំទុះខ្លាំង

បរិមាណសាំងនឹងផ្គត់ផ្គង់តាមការបើកបរជាក់ស្ដែង ដូច្នេះហើយពេលដែលអ្នកបើកបរចង់បង្កើនល្បឿនភ្លាមៗ នោះនឹងមិនមានបញ្ហាឡើយ។ ប្រព័ន្ធប៊ិចសាំង (PGM-FI)គឺធ្វើការផ្គត់ផ្គង់សាំងដោយគណនាយ៉ាងជាក់លាក់តាមស្ថានភាពបើកបរជាក់ស្ដែងដោយ ECU។ ដូច្នេះវាជួយ សន្សំសំចៃប្រេងសាំងបានយ៉ាងល្អប្រសើរ។

ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច

គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI)ដែលបង្កើតឡើងដោយហុងដាគឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។

ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច

គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI)ដែលបង្កើតឡើងដោយហុងដាគឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។

មានប្រព័ន្ធចាប់សញ្ញាកំហូចដោយស្វ័យប្រវត្តិ

ប្រព័ន្ធប៊ិចសាំង (PGM-FI)នឹងធ្វើការចាប់សញ្ញាកំហូចតាមសេនស័រនីមួយៗនៅពេលកាច់សោកុងតាក់បញ្ឆេះបើក និងអំឡុងពេលបើកបរ ដែលបង្ហាញទៅកាន់អ្នកបើកបរឲ្យដឹងពីកំហូច និងធ្វើការជួសជុលបានទាន់ពេលវេលា។

ប្រព័ន្ធបញ្ឆេះថ្មី ប្រើម៉ូទ័របូមប្រេងដោយស្វ័យប្រវត្តិ

  • បូមសាំង៖ ធ្វើការផ្គត់ផ្គង់បរិមាណសាំង និងសម្ពាធជាក់លាក់ទៅកាន់ប៊ិច
  • សេនស័រកម្ដៅប្រេងម៉ាស៊ីន៖ បញ្ជូនទិន្នន័យសីតុណ្ហភាពប្រេងម៉ាស៊ីនទៅកាន់ ECU ដើម្បីធ្វើការគណនា និងផ្គត់ផ្គង់សាំងតាមតម្រូវការ ដូច្នេះហើយម៉ូតូដែលបំពាក់ជាមួយប្រព័ន្ធប៊ិចសាំង (PGM-Fi) គឺងាយស្រួលក្នុងការ បញ្ឆេះទោះបីជាទុកម៉ូតូចោលក្នុងរយៈពេលយូរ ឬបញ្ឆេះនៅពេលព្រឹកដែលមានសីតុណ្ហភាពត្រជាក់ក៏ដោយ។

ស៊ីមុំាងថ្មី បំពាក់ដោយប្រព័ន្ធបំលែងជាតិពុល ហើយធន់នឹងកម្តៅ

ដោយសារតែបរិមាណបាញ់សាំងគឺអាស្រ័យតាមស្ថានភាពបើកបរជាក់ស្ដែងដូច្នេះគឺមិនមានសាំងដែលនៅសល់ក្រោយការផ្ទុះឆេះឡើយ និងលើសពីនេះម៉ូតូដែលបំពាក់ជាមួយប្រព័ន្ធប៊ិចសាំង (PGM-FI) គឺតែងតែភ្ជាប់ជាមួយនឹងប្រព័ន្ធបំប្លែងឧស្ម័នពុល (three-way catalytic converter)ផងដែរ ដែលមានសមត្ថភាពក្នុងការបំប្លែងឧស្ម័នពុលដែលភាយចេញពីម៉ាស៊ីនក្រោយពេលផ្ទុះឆេះបានយ៉ាងល្អ។

វគ្គបណ្តុះបណ្តាលប្រព័ន្ធប៊ិចសាំងទៅកាន់បណ្តាហាងជួសជុលម៉ូតូទូទៅនៅទូទាំងប្រទេស់ក្រុមហ៊ុន អិន ស៊ី អិច

ក្រុមហ៊ុន អិន ស៊ី អិច មានតំណាងចែកចាយទូទាំងប្រទេស ត្រៀមរួចជាស្រេចដើម្បីផ្តល់នូវសេវាកម្ម ដោយជាងមានជំនាញច្បាស់លាស់ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសហុងដា។ លើសពីនេះក្រុមហ៊ុនបានបង្កើតវគ្គបណ្តុះបណ្តាលពីជំនាញជុសជុលប្រព័ន្ធប៊ិចសាំងទៅកាន់បណ្តាហាងជួសជុលម៉ូតូទូទៅដែលអាចបង្កើនសមត្ថភាពក្នុងការ ត្រួតពិនិត្យនិងជួសជុលលើម៉ូតូដែលប្រើប្រាស់ប្រព័ន្ធបិចសាំង។

*សម្គាល់: រាល់បណ្តាហាងដែលមានបដានេះ បញ្ជាក់ថាជាងបានចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធបិចសាំងពីក្រុមហ៊ុន អិន ស៊ី អិច។

គូសបញ្ជាក់ផងដែរ All New Honda DREAM មានការធានាជូន រហូតទៅដល់រយៈពេល ២ឆ្នាំ ឬ 24,000គ.ម. ឯណោះ ទៅលើគុណភាពរាល់គ្រឿងបង្គុំ និងកំហូចនានាដែលកើតចេញពីរោងចក្រ៕

អត្ថបទពេញនិយម