តិចអត់ដឹង នៅលើកោះរ៉ុង មានទឹកធ្លាក់មួយកន្លែងលាក់ខ្លួនកណ្ដាលព្រៃ និងមានទឹកថ្លាដូចកញ្ចក់!
- 2022-12-15 07:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង នៅលើកោះរ៉ុង មានទឹកធ្លាក់មួយកន្លែងលាក់ខ្លួនកណ្ដាលព្រៃ និងមានទឹកថ្លាដូចកញ្ចក់!
ចន្លោះមិនឃើញ
នៅសប្ដាហ៍មុន ក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៤ បានធ្វើបេសកកម្មរបស់ខ្លួនចុះទៅដល់កោះរ៉ុង ជាកោះដ៏ល្បីសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តកោះកុង និងបាននាំប្រិយមិត្តទៅកម្សាន្តនៅ "Royal Sand Resort” កន្លែងលំហែដ៏ប្រណិតស្ថិតនៅតាមបណ្ដោយឆ្នេរ។ ក្រៅពីកន្លែងដ៏ស្រស់ស្អាតនេះ តាមពិតនៅលើកោះរ៉ុងនៅមានកន្លែងកម្សាន្តធម្មជាតិជាច្រើនទៀត។
តាមការរុករករបស់ក្រុមការងារ "ផ្លូវទៅស្រុក" ពួកគេបានទៅដល់ទីកន្លែងទឹកធ្លាក់តូចមួយលាក់ខ្លួនកណ្ដាលព្រៃនៅលើកោះ។ នៅទីនោះ មានទឹកធ្លាក់សក្បុស និងមានសភាពថ្លាដូចកញ្ចក់។ ដូច្នោះហើយ មិនត្រឹមតែអាចទៅត្រាំខ្លួនកម្សាន្តដើម្បីទទួលយកអារម្មណ៍ល្អពីមន្តនៃធម្មជាតិ កន្លែងនោះ ក៏ជាប្រភពទឹកសាបដ៏សំខាន់សម្រាប់ឆ្លើយតបតម្រូវការប្រជាពលរដ្ឋលើកោះផងដែរ។
នៅក្នុងវីដេអូវគ្គ២ នៃការលុកលុយកោះរ៉ុងដ៏ល្បីរបស់កម្ពុជានេះ ក្រុមការងារ បានបង្ហាញជូនទីកន្លែង និងសកម្មភាពកម្សាន្តនានា ដែលប្រិយមិត្តអាចរួមគ្នាកសាងអនុស្សាវរីយ៍ជាមួយគ្នាបាន ពិសេសចុងឆ្នាំបែបនេះ រឹតតែមនោរម្យ សម្រាប់ការកម្សាន្តលក្ខណៈគ្រួសារ មិត្តភ័ក្តិ និងមនុស្សសំខាន់ៗដទៃទៀត។ ទស្សនាបេសកកម្មរបស់ របស់ក្រុមការងារ "ផ្លូវទៅស្រុក" នៅលើកោះរ៉ុងសិន មុនសម្រេចចិត្តថា ទីនោះសមជាការសម្រាកលម្ហែចុងឆ្នាំនេះ ឬទេ៖