វី យ៉ារ៉ូ ស្រក់ទឹកភ្នែកដាក់ក្បាលម៉េក្រូក្នុងថ្ងៃសម្ពោធរឿង “អំណោយស្នេហ៍ក្នុងថ្ងៃណាត់ជួប”

  • 2023-01-18 02:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុក ខ្សែភាពយន្ដរឿង “អំណោយស្នេហ៍ក្នុងថ្ងៃណាត់ជួប” របស់ផលិតកម្ម អិល ឌី បានសម្ពោធចាក់បញ្ចាំងតាមរោងភាពយន្ដជាផ្លូវការកាលល្ងាចថ្ងៃទី១៧ ខែមករា ដោយមានវត្ដមានតារាចម្រៀង និងសម្ដែងល្បីៗចូលរួមជាច្រើនរូប។

ពិធីករ និងជាតួអង្គឯកក្នុងរឿង គឺ វី យ៉ារ៉ូ បានឡើងលើវេទិកាសម្ពោធរឿង ដើម្បីឆ្លើយសំណួរពិធីករម្នាក់ទៀតទាក់ទងនឹងភាពលំបាក នៃការសម្ដែង និងអត្ថន័យក្នុងរឿងទាំងមូល។ យូរៗម្ដង គេឃើញយ៉ារ៉ូ អួលដើមករ ស្រក់ទឹកភ្នែក ធ្លាក់លើក្បាលមេក្រូដែលខ្លួនកំពុងកាន់ដើម្បីនិយាយ។

អ្វីដែលលោករំជួលចិត្ដខ្លាំងនោះ ព្រោះវារឿងទី១ដែលរូបលោកចាប់បានតំណែងតួឯក ហើយខ្លឹមសារខ្លះក្នុងរឿងនេះបានបង្កប់រឿងពិតរបស់លោកជាមួយម្ដាយ។ វី យ៉ារ៉ូ សន្យាថា នៅថ្ងៃណាមួយលោកនឹងជួលHall ឬរោងភាពយន្ដមួយសម្រាប់បងប្អូន ព្រមទាំងសាច់ញាតិរបស់ខ្លួនទស្សនារឿងដែលខ្លួនបានសម្ដែង។

តាមកាលវិភាគ ខ្សែភាពយន្ដរឿង “អំណោយស្នេហ៍ក្នុងថ្ងៃណាត់ជួប” ដែលជាខ្សែភាពយន្ដបង្កប់នូវមនោសញ្ចេតនាជ្រៀលជ្រៅ និងអប្បិយជំនឿដ៏អស្ចារ្យ នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ តទៅ។

ក្នុងឱកាសសម្ពោធរឿងនេះ នៅផ្សារទំនើបអ៊ីឌីនហ្គាឌិន បឹងកក់ កាលពីយប់មិញ គេឃើញវត្ដមានតារាចម្រៀងរ៉េបពូឃ្លាំង នូ ឧសភា ជា សុវណ្ណនរាហ៍ ប្រុសខួច ហេង ជាឡាយ កញ្ញា អាង សុជាតា ហេង ចន្ថា និងកញ្ញា ស៊ីន យូប៊ីន ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី