អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ឃើញក្រុមហ៊ុនសវនកម្មអាមេរិកមកស៊ើបអង្កេតជំនួញរបស់ខ្លួន ដើម្បីជម្រះមន្ទិល

  • 2023-02-10 04:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ផលិតកម្មហ្គាឡាក់ស៊ី និងជាអ្នកជំនួញវ័យក្មេងដ៏ល្បីម្នាក់ គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្ដែងការអន់ចិត្ដជាថ្មី ចំពោះការចុះផ្សាយរបស់កាសែតមួយ​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជុំវិញមុខជំនួញ និងរឿងផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ដោយអ្នកឧកញ៉ាអះអាងថា ជាការចុះផ្សាយមួលបង្កាត់ និងគ្មានការស្រាវជ្រាវច្បាស់លាស់។

រូបថត៖ ហ្វេសប៊ុក ឡេង ណាវ៉ាត្រា

តាមរយៈវីដេអូឃ្លីបប្រមាណ ១២នាទី ដែលបង្ហោះនៅលើគណនីហ្វេសប៊ុកអ្នកឧកញ៉ាផ្ទាល់ ឲ្យដឹងថា អ្នកឧកញ៉ាចង់ឃើញអ្នកកាសែត និងអ្នកវិភាគ ហៅក្រុមហ៊ុនសវនកម្មសហរដ្ឋអាមេរិក មកកម្ពុជា ដើម្បីស៊ើបអង្កេតក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដែលខ្លួនចោទប្រកាន់ដដែលៗថា មានភាពមិនប្រក្រតីនៅពីក្រោយភាពជោគជ័យក្នុងមុខជំនួញរបស់អ្នកឧកញ៉ា។

ឡេង ណាវ៉ាត្រា៖ “ក្រុមហ៊ុនខ្ញុំដើរមករយៈពេល ៥ឆ្នាំនេះ អតិថិជន គាត់ជំពាក់លុយខ្ញុំជាង ៣០០លានដុល្លារ មិនតិចទេ ព្រោះក្នុងស្ថានភាពហ្នឹងគាត់ក៏លំបាក ខ្ញុំក៏លំបាក។ អីចឹងអ្នកឯងចង់និយាយផ្ដួលរំលំក្រុមហ៊ុន ឡេង ណាវ៉ាត្រា គឺមិនអាចទៅរួចទេហើយលោក តាំង សារ៉ាដា និពន្ធសាច់រឿងឲ្យល្អជាងនេះមក ហើយមកស៊ើបផ្ទះខ្ញុំទៀតទៅ ផ្ទះខ្ញុំលក់រាប់ម៉ឺនល្វែង"។

ទាក់ទងបញ្ហានេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកកាសែតជើងចាស់ លោក ប៉ែន បូណា បានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឲ្យយកការសង្ស័យមកធ្វើជាកម្មវត្ថុក្នុងការចោទប្រកាន់បុគ្គលណាម្នាក់ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះ គេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយ ដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់ និងរឹងមាំបំផុតជាមុនសិន។

ភាពចម្រូងចម្រាស់គ្នារវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអ្នកយកព័ត៌មានដែលមានមូលដ្ឋាននៅក្រៅប្រទេសនេះ គឺកើតឡើងក្រោយពីគេចេញផ្សាយទាក់ទងនឹងភាពជោគជ័យលើមុខជំនួញអ្នកឧកញ៉ាថាមានបង្កប់នូវការលាងលុយកខ្វក់អ្នកមានអំណាច។ ប៉ុន្ដែអ្នកឧញ៉ា បានច្រានចោលការចោទប្រកាន់នេះ ហើយលើហេតុផលច្បាស់ជាសាធារណៈ ដើម្បីកុំឲ្យមហាជនមានការភណ្ឌច្រឡំ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី