មាស សុខសោភា ចាយលុយបង្កើតប្រេនខ្លួនឯង ដាក់ឈ្មោះដូចបទចម្រៀងចេញកាលជាង៥ឆ្នាំមុន
- 2023-02-28 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស សុខសោភា ចាយលុយបង្កើតប្រេនខ្លួនឯង ដាក់ឈ្មោះដូចបទចម្រៀងចេញកាលជាង៥ឆ្នាំមុន
ចន្លោះមិនឃើញ
បន្ទាប់ប្រកបអាជីពជាអ្នកច្រៀងជិត២០ឆ្នាំមក នៅពេលនេះ តារាចម្រៀង មាស សុខសោភា បានងាកមកចាយទុនរាប់ម៉ឺនដុល្លារ បង្កើតជំនួញទី១ ដោយដាក់ឈ្មោះដូចទៅនឹងបទចម្រៀងមួយបទរបស់នាងកាលពីជិត ១០ឆ្នាំមុន។
អាជីវកម្មដំបូងរបស់ មាស សុខសោភា ជាអាជីវកម្មដំបូង ជាប្រភេទអាជីវកម្មចែកចាយផលិតផលថែរក្សាសម្រស់ ឬហៅថា ខូឡាជេន ដែលកញ្ញាបានបោះទុនរាប់សិបម៉ឺនដុល្លារ ក្រោមពាណិជ្ជនាម LOTUS MSP។ ផលិតផលដំបូងរបស់ក្រុមហ៊ុននេះ គឺ ឡេខូឡាជេន ដែលមានប្រេនដូចទៅនឹងចំណងជើងមួយបទរបស់នាងចេញកាលពីជាង ៥ឆ្នាំមុន មានចំណងជើងថា “My Onlyone"។
ថ្លែងនៅថ្ងៃបើកសម្ពោធកាលចុងសប្ដាហ៍មុន សោភា បញ្ជាក់ជុំវិញរឿងនេះថា មូលហេតុដែលនាងដាក់ឈ្មោះ ប្រេនផលិតផលខ្លួនឯងថា “My Onlyone" គឺមានចំណុចមួយចំនួន។ ទី១ ដើម្បីរំលឹកដល់បទមួយរបស់នាងដ៏ពេញនិយមពីអតីតកាល ដែលកាលណោះបទចម្រៀងមួយបទនេះ ទទួលបានការគាំទ្រយ៉ាងច្រើន។
ទី២ទៀត នាងខ្លួនឯង ក៏ស្រឡាញ់បទនេះខ្លាំងដែរ ដូច្នេះហើយ ទើបដាក់ឈ្មោះថា My onlyone ជាមួយគោលដៅមួយទៀត គឺធ្វើអោយមានភាពងាយស្រួល ដល់អ្នកគាំទ្ររបស់នាង ងាយចងចាំផង ពេលឃើញផលិតផល នឹកឃើញដល់បទចម្រៀង ឬក៏ពេលស្ដាប់ចម្រៀងនឹងដល់ផលិតផល។
ខូឡាជេន របស់ មាស សុខសោភា គឺផលិតផលផលិតនៅប្រទេសកូរ៉េ និងចម្រាញ់យកគុណភាពជាចម្បង។ ម្យ៉ាងផលិតផលនេះ ពិសេសត្រង់ថា កើតចេញពីខាងក្នុងខ្លួនមកតែម្ដង។ អ្នកនាង បានបន្តថា «ផលិតផលនេះ គឺចម្រាញ់ចេញពីក្តីស្រលាញ់របស់ខ្ញុំតែម្តង អីចឹងហើយទើបខ្ញុំដាក់ឈ្មោះបែបនេះ"។
និយាយពីប្រសិទ្ធភាពនៃការប្រើប្រាស់ មាស សុខសោភា បានអះអាងថា ខូឡានជេនរបស់នាង អាចព្យាបាលគល់រោម របស់ស្បែកអោយរួមតូច និងមានសំណើមសភ្លឺថ្លាជាងមុន ពន្យាភាពចាស់ជាងវ័យរួមបញ្ចូលជាមួយ វីតាមីនផ្លែឈើជាច្រើនមុខ ដែលអាចប្រើបានទាំងកូនក្មេង បុរសនឹងស្រ្តី ។
ត្បិតថាបានឈានមួយជំហានឡើងលើផ្លូវជំនួញ ប៉ុន្តែងាកមកការងារសិល្បៈវិញ តារាចម្រៀងរូបនេះ បញ្ជាក់ថា ក៏មិនអាចទុកចោលដែរ។ សោភា អះអាងថា អាជីពទាំងពីរនឹងដើរទន្ទឹមគ្នា ហើយក្នុងនោះសម្រាប់ការងារសិល្បៈ នាងគ្រោងផលិតបទចម្រៀងថ្មីៗ រួមជាមួយនិងការថតMV ទុកជូនអ្នកគាំទ្រដែលនឹងចេញបន្តបន្ទាប់នាពេលខាងមុខ៕