Mazda CX-90 2024 ទើបប្រកាសចេញក្តៅៗ ជាមួយជម្រើសម៉ាស៊ីន៣ តម្លៃចាប់ពី៤ម៉ឺនដុល្លារ

  • 2023-04-04 03:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mazda ទើបតែ​បានប្រកាសចេញ​រថយន្ត SUV ជំនាន់ថ្មីរបស់​ខ្លួនគឺ CX-90 ឆ្នាំ​២០២៤ ដែល​មកជាមួយ​ជម្រើស​ម៉ាស៊ីន ៣ បំពាក់ជាមួយប្រអប់លេខអូតូ ៨វគ្គ ប៉ុង២។

ទីមួយ​ Base Version ដែលជាម៉ូឌែល CX-90 3.3 Turbo Select តម្លៃ ៤០ ៩៧០ដុល្លារ។ វាប្រើម៉ាស៊ីនទាក់បូចំណុះ ៣,៣លីត្រ ផលិតបានកម្លាំង ២៨០សេះ និង​កម្លាំងរមួល ៤៥១ញ៉ូតុនម៉ែត្រ ជាមួយ​ប្រព័ន្ធ Mild-Hybrid 48 Volt។ កម្រិតស៊ីសាំងជាមធ្យម ៩,៤លីត្រ​ក្នុង១០០គីឡូម៉ែត្រ។ ក្រៅពីនេះ វាក៏មាន option Turobo Prefered (ជាង ៤ម៉ឺន ៤ពាន់ដុល្លារ), Turbo Preferred Plus (ជាង ៤ម៉ឺន ៧ពាន់ដុល្លារ), Turbo Premium ( ៥ម៉ឺនដុល្លារ) និង Turbo Premium Plus (ជាង ៥ម៉ឺន ៤ពាន់ដុល្លារ)។

ទីពីរគឺ​ CX-90 Plug-in Hybrid ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ បំពាក់ម៉ូទ័រ​អគ្គិសនី​មួយ និងកញ្ចប់​អាគុយទំហំ ១៧,៨គីឡូវ៉ាត់ម៉ោង។ ប្រព័ន្ធនេះ​ផលិតបានកម្លាំងសរុប ៣២៣សេះ និងកម្លាំងរមួល ៥០១ញ៉ូតុនម៉ែត្រ ប៉ុន្តែចម្ងាយបើកបរ​ពេលសាកភ្លើងពេញ មិនទាន់ត្រូវបានបង្ហាញនៅឡើយ។ សម្រាប់ option ធម្មតា​ វាមានតម្លៃជាង ៤ម៉ឺន ៨ពាន់ដុល្លារ។ ចំណែក option Premium តម្លៃជាង ៥ម៉ឺន ៤ពាន់ដុល្លារ និង​ option Premium Plus តម្លៃជាង ៥ម៉ឺន ៨ពាន់ដុល្លារ។

ចុងក្រោយ​គឺ​ CX-90 3.3 Turbo S ប្រើម៉ាស៊ីន Mild-Hybrid Turbo-6 ផលិតបានកម្លាំង ៣៤០សេះ និងកម្លាំងរមួល ៥០១ញ៉ូតុនម៉ែត្រ ជាមួយនឹងតម្លៃជាង ៥ម៉ឺន ៣ពាន់ដុល្លារ)។ ចំណែក option Premium តម្លៃជាង ៥ម៉ឺន ៧ពាន់ដុល្លារ និង​ option Premium Plus តម្លៃជាង ៦ម៉ឺន ១ពាន់ដុល្លារ។

គួរដឹងដែរ ផ្នែក​កាប៊ីនរថយន្តនេះ បំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ និង​អេក្រង់​កម្សាន្ត​ថាច់ស្រ្គីន ១២,៣អ៊ីញ អាចភ្ជាប់ Android Auto និង Apple CarPlay៕

អត្ថបទ៖ សំភី

អត្ថបទថ្មី