ឡេង ណាវ៉ាត្រា ប្រកាសថា Page The Cambodia Daily khmer ត្រូវបានក្រុមហ៊ុនFacebook លុប ក្រោយជាប់បណ្ដឹងបច្ចេកវិទ្យាជាច្រើនករណី

  • 2023-06-17 00:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន The Cambo-dia Daily ដែលមានឈ្មោះថា “The Cambodia Daily Khmer” និងមានអ្នក Follow ចំនួន ១លានកន្លះនោះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលប់ចោលហើយ ក្រោយពីមានការប្តឹងតវ៉ាពីសំណាក់អ្នកឧកញ៉ា ឡេង ណាវាត្រា ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ក្រោយពីសារព័ត៌មានមួយនេះបានបង្ហោះព័ត៌មាន ប្រាសចាកពីការពិតម្តងហើយម្តងទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក។

ចាងហ្វាងផលិតកម្មហ្គាឡាក់ស៊ី និងជាអ្នកជំនួញវ័យក្មេង ឡេង ណាវ៉ាត្រា បានបញ្ជាក់តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ថា ក្រុមហ៊ុនហ្វេសប៊ុកបានលុបចោលនូវទំព័រនេះទាំងស្រុង ហើយបើអង្គភាពសារព័ត៌មានចង់បាន Page នោះមកវិញ អាចតតាំងគ្នានៅតុលាការអន្ដរជាតិ ហើយលោកក៏បានត្រៀមមេធាវីអន្ដរជាតិរួចហើយដែរ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ “ខ្ញុំការពារភាពត្រឹមត្រូវរបស់ខ្ញុំប៉ុណ្ណោះ ឬក៏ស្នើរសុំទោសមកអង្គភាពខ្ញុំ ខ្ញុំនឹងប្រជុំពិចារណា ខ្ញុំមិនចង់ប៉ះពាល់អ្នកទេ តែអ្នកតាមបំផ្លាញខ្ញុំពេក”។

សូមរំលឹកថា ភាពល្អក់កកនឹងគ្នារវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក តាំង សារ៉ាដា នៃសារព័ត៌មាន The Cambodia daily Khmer បានកើតឡើងអស់រយៈពេលជាច្រើនខែហើយ បន្ទាប់ពីសារព័ត៌មានមួយនេះចុះផ្សាយពីជំនួញរបស់អ្នកឧកញ៉ា ជាពិសេសលើការវិនិយោគដីឡូត៍ និងផ្ទះល្វែង ថាពុំមានសុច្ចរិតភាព។ ការចុះផ្សាយទាំងនោះ ត្រូវបានអ្នកឧកញ៉ា ច្រានចោលទាំងស្រុង ហើយធ្វើការពន្យល់ និងផ្ដល់ការវិភាគជាក់លាក់ ប៉ុន្ដែសារព័ត៌មាននេះនៅតែផ្សាយខុសពីការពិតជាបន្ដបន្ទាប់៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី