ថ្មីទៀតហើយ! EXO លុប​ចោល​ការបង្ហាញមុខក្នុងកម្មវិធីល្បីមួយ មុនការមកដល់របស់ក្រុម

  • 2023-06-29 03:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​ទាំងអស់ពិតជា​មាន​ការ​សោកស្ដាយ​ និង​មានការព្រួយបារម្ភជា​ខ្លាំង​ ទាក់ទងនឹង​ការ​លុប​ចោល​ការ​បង្ហាញ​មុខ​របស់ EXO ក្រោយប្រកាសក្ដែងៗថាពួកគេ​នៅ​វិល​មក​វិញ​នៅ​ក្នុងពេល​ឆាប់ៗ។

នៅថ្ងៃទី ២៨ ខែមិថុនា SM Entertainment បាន​បង្ហើប​ថា​ ពួកគេ​បាន​លុប​ចោល​ការ​បង្ហាញ​មុខ​ របស់ EXO ក្នុងកម្មវិធី Killing Verse លើ Channel YouTube Dingo Music ហើយ។ មូលហេតុពីក្រោយ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ដោយសារសមាជិក EXO ត្រូវ​ការ​ពេល​គ្រប់គ្រាន់ ក្នុងការ​ហាត់សមបទ​ថ្មី​របស់ពួកគេ។

«ពួកយើងសុំ​អនុញាតិក្នុង​ការលុប​ចោល​ការ​ថតវីដេអូកម្មវិធី ដោយសារក្រុមត្រូវ​ការពេលវេលាបន្ថែមក្នុងការហាត់សម​សម្ដែង​បទ​ថ្មី»។

ការសម្រេចលុប​ចោលភ្លាមៗនេះ​ ពិតជា​បាន​ធ្វើឲ្យអ្នកគាំទ្រ​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ ព្រោះ​ការប្រកាសនេះ ធ្វើឡើងភ្លាមៗនៅ​មុន ១ ថ្ងៃ នៃការ​ថតកម្មវិធីនោះ។ ផ្អែកតាមសេចក្ដី​រាយការណ៍ ការរំសាយ​ចោល​ការ​ថត​នេះ ដោយសារ​សមាជិកម្នាក់សុំមិនថត។ ទោះជាយ៉ាងណា សមាជិកម្នាក់នោះមិនត្រូវបាន​​បង្ហើបថាជាអ្នកណាទេ ហើយក៏ពុំមែនជាសមាជិករបស់ EXO-CBX ដែរ។

ទោះជាមានការសោកស្ដាយក្នុងការ​បង្ហាញ​វត្តមានក្នុងកម្មវិធីនេះ ប៉ុន្តែអ្នកគាំទ្រនៅតែបន្តការរង់ចាំ សម្រាប់ការចេញផ្សាយ​បទ​ថ្មី​របស់​ក្រុម៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម