បងប្អូន​ភ្លោះ​របស់ Toyota Yaris ចេញ​មក​ហើយ គឺ Mazda2 Hybrid

  • 2023-09-29 04:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Mazda2 Hybrid 2024 ដែល​ជាបងប្អូនភ្លោះ​របស់ Toyota Yaris Cross 2024 ត្រូវបាន​បង្ហាញខ្លួន​ហើយ​ ប៉ុន្តែ​វានឹងត្រូវដាក់លក់​នៅតែទីផ្សារអឺរ៉ុប​ប៉ុណ្ណោះ ហើយ​មិនទាន់​បាន​ប្រកាស​ពីតម្លៃរបស់វានៅឡើយទេ។

ការ​ឌីហ្សាញ​របស់​រថយន្ត​នេះ គឺ​ស្រដៀង​នឹង​ Yaris តែម្តង ខុសបន្តិច​ត្រង់កាងខាងមុខ ប៉ាណា និង​ទ្វារក្រោយ។ ចង្កៀង​របស់វាជាប្រភេទ LED និងមានជម្រើសយ៉ាន់កង់ alloy ទំហំ ១៦អ៊ីញ និង ១៧អ៊ីញ។

ផ្នែកខាងក្នុង​របស់​ Mazda2 Hybrid 2024 បំពាក់​កុងទ័រ​ឌីជីថល ១២,៣អ៊ីញ អេក្រង់ Head-up Display និងអេក្រង់ថាច់ស្គ្រីន ១០,៥អ៊ីញ។ ក្រៅពីនេះ មាន​ដំបូល​ Panoramic Sunroof ​ប្រព័ន្ធម៉ាស៊ីនត្រជាក់ dual-zone និង speaker ៤គ្រាប់។

រថយន្ត​ Hybrid នេះ​ប្រើម៉ាស៊ីន​ចំណុះ ១,៥លីត្រ ស៊ីឡាំង៣ និង​មានម៉ូទ័រ​អគ្គិសនី១ ផលិតបានកម្លាំង ១១៤សេះ និងកម្លាំងរមួល ១៦៩ញូតុនម៉ែត្រ ដំណើរការ​ជាមួយប្រអប់លេខ CVT រត់ប៉ុងមុខ។ កម្រិតស៊ីសាំងជាមធ្យម ៤លីត្រ/១០០គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម