ក្លឹបណាខ្លះកំពុងឈរកំពូលតារាងក្នុងលីគកំពូលអឺរ៉ុបទាំង ៥
- 2023-11-08 11:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបណាខ្លះកំពុងឈរកំពូលតារាងក្នុងលីគកំពូលអឺរ៉ុបទាំង ៥
ចន្លោះមិនឃើញ
ប្រមាណជាង ៣ ខែក្រោយចាប់ផ្ដើមរដូវកាល ២០២៣/២០២៤ លីគកំពូលអឺរ៉ុបទាំង ៥ កំពុងរកឃើញក្លឹបឈរកំពូលតារាងបណ្ដើរៗហើយ។
នៅអង់គ្លេស ក្លឹប Manchester City កំពុងនាំមុខមាន ២៧ ពិន្ទុក្រោយលេងបាន ១១ ប្រកួត Premier League។ តាមពីក្រោយ គឺក្លឹប Tottenham Hotspur មាន ២៦ ពិន្ទុ។ លេខ ៣ គឺក្លឹប Liverpool ដែលមាន ២៤ ពិន្ទុក្នុងដៃ។
នៅអេស្ប៉ាញ ក្លឹប Girona បង្កការភ្ញាក់ផ្អើលដោយកំពុងឈរលេខ ១ មាន ៣១ ពិន្ទុ ក្រោយលេង ១២ ប្រកួត។ លេខ ២ គឺក្លឹប Real Madrid មាន ២៩ពិន្ទុក្នុងដៃ។ ចំណែកឯ Barcelona កំពុងឈរលេខ ៣ មាន ២៧ ពិន្ទុ។
នៅអ៊ីតាលី ក្លឹប Inter Milan កំពុងឈរកំពូលតារាង មាន ២៨ ពិន្ទុក្នុងដៃ ក្រោយលេងបានចំនួន ១១ ប្រកួត។ តាមប្រកិតពីក្រោយគឺក្លឹប Juventus មាន ២៦ ពិន្ទុ និងក្លឹប AC Milan មាន ២២ ពិន្ទុ។
នៅអាល្លឺម៉ង់ ក្លឹប Bayer Levankusen កំពុងមានចំណាត់ថ្នាក់លេខ ១ មាន ២៨ ពិន្ទុ ក្រោយលេង ១០ ប្រកួត ហើយមិនទាន់ស្គាល់រសជាតិចាញ់។ ដូចគ្នាដែរ Bayern Munich ក៏មិនទាន់ចាញ់ដែរ តែមានពិន្ទុតិចជាង ពោលគឺត្រឹម ២៦ ពិន្ទុ ហើយកំពុងឈរលេខ ២។ លេខ ៣ គឺក្លឹប VfB Stuttgart កំពុងមាន ២១ ពិន្ទុក្នុងដៃ។
ចុងក្រោយនៅបារាំង ក្លឹប Nice កំពុងនាំមុខ មាន ២៥ ពិន្ទុ ក្រោយលេង ១១ ប្រកួត ហើយមិនទាន់ស្គាល់ជាតិចាញ់។ លេខ ២ គឺ PSG មាន ២៤ ពិន្ទុ និងលេខ ៣ គឺ AS Monaco មាន ២៣ ពិន្ទុ៕