ស្រីស្អាត រូបស្រស់ Jennie ចូលរួមសម្តែងក្នុង Apartment 404 កម្មវិធីថ្មី ទូរទស្សន៍កូរ៉េខាងត្បូង

  • 2023-12-21 08:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Blinks (អ្នកគាំទ្រក្រុម K-pop Blackpink) ដែលចង់ឃើញ Jennie ត្រឡប់មកវិញនៅលើកញ្ចក់ទូរទស្សន៍ នឹងមិនចាំបាច់រង់ចាំយូរទៀតទេ។ នៅឆ្នាំ ២០២៤ ស្រីស្អាត Jennie នឹងក្លាយជាតួសម្តែងសំខាន់មួយ នៅក្នុង Apartment 404 ដែលជាកម្មវិធីថ្មី របស់ទូរទស្សន៍កូរ៉េខាងត្បូង ផលិតដោយ tvN ។

គ្រោងនឹងចាក់ផ្សាយនៅឆមាសទីមួយនៃឆ្នាំ ២០២៤ Apartment 404 ផ្តោតជុំវិញអ្នករស់នៅ ៦នាក់ក្នុងអគារអាផាតមិន ដែលត្រូវដោះស្រាយអាថ៌កំបាំងផ្សេងៗគ្នាដែលផ្អែកលើព្រឹត្តិការណ៍ពិតរៀងរាល់សប្តាហ៍។ ចំពោះសមាជិកសម្ដែងផ្សេងទៀត គឺជាតួដែលគេតែងឃើញនៅក្នុងកម្មវិធីកម្សាន្តរបស់កូរ៉េខាងត្បូង រួមមាន ៖

• Yoo Jae-suk ពិធីករកំពូលរបស់កូរ៉េខាងត្បូង និងជាតួសម្តែងរឿង Running Man

• Cha Tae-hyun តារាសម្តែង-តារាចម្រៀង និងធ្លាប់បានសម្តែងក្នុងរឿង 2 Days & 1 Night

• Lee Jung-ha តារាសម្តែង • Oh Na-ra តារាសម្តែង និងធ្លាប់សម្តែងរឿង Sixth Sense

• Yang Se-chan តារាកំប្លែង និងជាតួសម្តែងក្នុងរឿង Running Man

ចំណែកផលិតករសំខាន់នៃ Apartment 404 គឺ Jung Chul-min ដែលធ្លាប់ផលិតរឿង Running Man និង Sixth Sense ។ គួរឱ្យដឹងថា Apartment 404 នឹងក្លាយជាកម្មវិធីមួយ ដែល Yoo និង Cha បង្ហាញខ្លួនជាតួសំខាន់ក្នុងកម្មវិធីតែមួយ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ cnalifestyle   អត្ថបទ ៖ សង្ហា