ឆ្នាំ ២០២៣ អាចរាប់ថាជាឆ្នាំដ៏អស្ចារ្យ និង ជោគជ័យសម្រាប់ Jennie សមាជិកក្រុម Blackpink

  • 2023-12-26 03:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០២៣ អាចរាប់ថាជាឆ្នាំដ៏អស្ចារ្យ និង ជោគជ័យសម្រាប់សមាជិកក្រុម Blackpink ស្រីស្អាត Jennie ។ តារា K-Pop វ័យ ២៧ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូង នៅលើកញ្ចក់ទូរទស្សន៍ HBO រួមទាំង World Tour Concert បំបែកឯកទកម្ម ហើយបានទទួលមេដាយពីស្តេចចក្រភពអង់គ្លេស ថែមទៀត ។

កាលពីពេលថ្មីៗនេះ Jennie បានប្រកាសថាខ្លួនមាន agency ថ្មីផ្ទាល់ខ្លួនហើយ ។ នាងបានបង្ហោះនៅលើ Instagram ថានាងបានបង្កើត label មួយ ដែលមានឈ្មោះថា Odd Atelier (OA) ។ ភ្ជាប់ជាមួយរូបសខ្មៅប៉ុន្មានសន្លឹក Jennie បានសរសេរថា ៖ "សួស្តី Jennie ឆ្នាំនេះពោរពេញទៅដោយស្នាដៃជាច្រើន ហើយខ្ញុំអរគុណខ្លាំងណាស់ចំពោះក្តីស្រលាញ់ដែលខ្ញុំបានទទួល។ ខ្ញុំក៏រំភើបផងដែរចំពោះអ្វីដែលនឹងកើតឡើង នៅពេលដែលខ្ញុំចាប់ផ្តើមដំណើរ solo របស់ខ្ញុំនៅឆ្នាំ ២០២៤ ជាមួយក្រុមហ៊ុនដែលខ្ញុំបានបង្កើតឡើងដែលមានឈ្មោះថា OA។ សូមបង្ហាញក្តីស្រលាញ់ សម្រាប់ការចាប់ផ្តើមថ្មីរបស់ខ្ញុំជាមួយ OA ហើយជាការពិតណាស់ Blackpink សូមអរគុណ។"

ទន្ទឹមនឹងនេះ Jennie ត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តភាពជោគជ័យរបស់នាងនៅឆ្នាំ ២០២៤។ ថ្មីៗនេះនាងត្រូវបានគេប្រកាសថាជាសមាជិកនៃកម្មវិធី Apartment 404 ហើយនឹងបន្តជាសមាជិកក្រុម Blackpink រួមជាមួយ Jisoo, Rose និង Lisa បន្ទាប់ពីបញ្ចប់វគ្គនេះ។ គួរឱ្យដឹងថា Blackpink បានបន្តកិច្ចសន្យារបស់ពួកគេជាមួយ YG Entertainment ៕

Odd Atelier (OA)

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា