Mourinho ពេញ​ចិត្ត​ Roma ខណៈ​បដិសេធ​​ក្លឹប​ ឬ​ក្រុម​ជម្រើសជាតិ​ផ្សេង​ៗ​

  • 2024-01-04 11:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho គ្រូបង្គោល​​ក្លឹប​ AS Roma បាននិយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ លោក​ពេញ​ចិត្ត​នឹង​ក្លឹប​របស់​លោក​ ទោះ​ក្លឹប​ ឬ​ក្រុម​ជម្រើសជាតិ​ផ្សេងៗ​ទាក់ទង​ចង់​បាន​ ក៏​លោក​បដិសេធ​។

លោក​ Mourinho បាន​និយាយ​ថា​៖" ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​អត់​បាន​ហៅ​ខ្ញុំ​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ពួក​គេ​នោះ​ទេ​។ ខ្ញុំ​ធ្លាប់​បាន​ប្រាប់​ភ្នាក់ងារ​របស់​ខ្ញុំ​ថា​ ដរាប​ណា​ខ្ញុំ​នៅ​ Roma កុំ​និយាយ​ទាក់ទង​នឹង​ក្លឹប​ ឬ​ក្រុម​ជម្រើសជាតិ​ផ្សេងៗ​ "។

លោក​បន្ត​ថា​៖" ខ្ញុំ​ជឿជាក់​លើ​ម្ចាស់​ក្លឹប​ Roma ១០០% ខ្ញុំ​តែង​តែ​ប្រាប់​ហើយ​ថា​ ខ្ញុំ​មិន​ទៅ​ទេ​ ដូច​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ មាន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​ហៅ​ខ្ញុំ​ ហើយ​នៅ​ពេល​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ហៅ​ខ្ញុំ​កាល​ពី​រដូវកាល​ក្ដៅ​មុន​ ក៏​ខ្ញុំ​និយាយ​អញ្ចឹង​ផង​ដែរ​ "។

Mourinho បាន​មក​ដឹកនាំ​ Roma តាំង​ពី​ឆ្នាំ​២០២១​មក​ ដោយ​នឹង​ចប់​កុងត្រា​នៅ​ឆ្នាំ​២០២៤​នេះ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី