SM បានប្រកាសថា EXO នឹង​បន្តការងារជាក្រុមជាមួយនឹង​សមាជិក ៨នាក់

  • 2024-01-08 02:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងសេចក្ដីថ្លែងការណ៍ចេញដោយ SM នៅពេលនេះទៅកាន់សារព័ត៌មាន Maeil Kyungjae បាន​ឲ្យដឹងថា​ EXO នឹង​បន្តសកម្មភាព​ការងារជា​ក្រុមជាមួយនឹង​សមាជិក​ដែល​នៅសល់ ៨​នាក់ ប៉ុណ្ណោះ។

សម្រាប់សមាជិក​ ៨ នាក់ទៀតសោត ក៏នឹង​បន្តចេញ​បទចម្រៀងស្នាដៃរួមជាក្រុម ជាបន្តបន្ទាប់​នាពេលខាងមុខ។ ពួកគេ​គ្រោង​នឹង​បើកការជួបជុំជាមួយនឹង​អ្នក​គាំទ្រ​តាមរយៈកម្មវិធីជា​ច្រើន រួមមានទាំង Fan Meeting ដែលនឹង​ធ្វើឡើងនៅខែមេសា ក៏ដូចជា​បទថ្មីជា​ច្រើនទៀតដែរ។

SM បាន​លើកឡើងថា៖ «កុងត្រាផ្ដាច់មុខរបស់យើងជាមួយនឹងសមាជិក EXO ដែលបន្តជាថ្មីនៅតែមានសុពលភាពដដែល។ ប៉ុន្តែសម្រាប់ D.O ដែល​បាន​ចប់កុងត្រាទៅហើយនោះ ក៏បាន​ព្រមព្រៀងបន្ត​ជាចំណែកក្នុងការងារទាំងអស់​ជាមួយនឹង EXO តទៀតដែរ។ ពួកយើងនឹង​បន្តពិភាក្សាបន្ថែម​ទាក់ទងនឹង​កាលវិភាគការងារជា​បន្តបន្ទាប់។ រីឯក្នុងករណី Chen, Baekhyun និង Xiumin វិញ ក៏បានព្រមព្រៀង​យ៉ាង​ត្រឹម​ត្រូវ ដោយពួកគេអាច​ធ្វើការងារទោលរបស់ពួកគេ ដោយឡែកពីក្រុមហ៊ុន។»

យ៉ាងណា​មិញ ថ្មីៗនេះ មាន​សេចក្ដី​ព័ត៌មាន​បាន​ចេញផ្សាយ​មក​ថា Baekhyun បាន​បង្កើតក្រុមហ៊ុន​ផ្ទាល់ខ្លួនមាន​ឈ្មោះថា I&B100 ដោយ​មានសមាជិកពីរនាក់គឺ Chen និង Xiumin ធ្វើជា​តារា​ជាមួយ។ ទោះបីពួកគេ​នឹង​មាន​ការងារផ្ទាល់ខ្លួន ប៉ុន្តែក៏មិនភ្លេចសន្យារក្សា EXO ជា​ក្រុមតែមួយ ដោយមិន​ប្ដូរសមាជិក​ ឬអវត្តមាន​ពីក្រុមដាច់ខាត។

ចំណែក Lay វិញ បាន​ចាកចេញពី SM តាំងពីឆ្នាំ ២០២២ ហើយស្របពេល​កុងត្រាត្រូវ​បាន​បញ្ចប់ ដូច្នេះ​លោកក៏ត្រូវ​បាន​លុបចេញពី វិបសាយផ្លូវការរបស់ EXO ដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម