ក្នុងប្រវត្តិសាស្ត្រ K-Pop មានតែក្រុមនារី ៣ ប៉ុណ្ណោះបំបែកកំណត់ត្រាពិភពលោកបាន

  • 2024-01-25 03:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងពិភព K-Pop មាន​តែក្រុមនារី​ ៣ ប៉ុណ្ណោះ ដែល​បំបែកកំណត់ត្រាពិភពលោក "Guiness World Records” បញ្ជាក់ពីសមត្ថភាពអស្ចារ្យ និងភាពជោគជ័យ​ដែល​ពួកគេ​សម្រេច​បាន​នៅក្នុងវិស័យនេះ។

៣. NewJean បំបែក​កំណត់ត្រា ១ ដង

កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ NewJeans បាន​ក្លាយជា​តារា​ K-Pop ដែលទទួល​បាន​ចំនួន Stream លឿនជាងគេ​បំផុតនៅលើ Spotify ជាមួយបទចម្រៀងត្រឹម ៦ បទប៉ុណ្ណោះចេញពីអាល់ប៊ុមតូច New Jeans

២. Girls’ Generation បំបែក​កំណត់ត្រា ១ ដង

នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ Girls’ Generation ក្លាយជា​ក្រុម​ចម្រៀងដែលឈ្នះតំណែង "តារាឈ្នះពាន Melon Music Awards ច្រើនបំផុត"។ ត្រឹម​តែពីកម្មវិធី Melon Music Awards ក្រុម​ចម្រៀង​មួយនេះឈ្នះ​ដល់ទៅ ១៣ ដង

១. BLACKPINK បំបែកកំណត់ត្រា ១១ ដង

BLACKPINK រក្សា​តំណែង​ច្រើនដងជាងគេពី Guiness World Records ដែល​មិនមានក្រុមនារី​ណាអាច​ប្រជែងបាន។ គិតទាំងក្រុម និង​ទោលរៀងខ្លួន ពួកគេ​បំបែកកំណត់ត្រា​ដល់ទៅ ១១ ដង

ទាំងនេះ​គឺ​ជា​ កំណត់ត្រាទាំង ៧ ដែលបង្ហាញ​លើវិបសាយ៖

- Channel​បទចម្រៀង​ដែល​មាន​អ្នក​ចូល View ច្រើនជាងគេលើ YouTube (ជាក្រុម)

- មានអ្នក​មើល​ច្រើន​ជាងគេអំឡុងពេល Premiere វីដេអូបទចមរ្ៀងលើ YouTube តាមរយៈបទ "How You Like That”

- វីដេអូលើ YouTube ដែល​មាន​អ្នក​មើលច្រើនជាងគេក្នុងរយៈពេល ២៤ម៉ោង បំបែក​ដោយតារា​ទោល K-Pop (បទ "LALISA” របស់ LISA និងបទ "On The Ground” របស់ Rosé)

- ជាបទ​ចម្រៀង K-Pop ដំបូងរបស់តារា​ទោល​ដែលកើនចំនួន Stream លើ Spotify (បទ "MONEY” របស់ LISA)

- ជា​តារា K-Pop ទោលដែល​បំបែកកំណត់ត្រាមាន​ចំនួន Stream កើនលឿនជាងគេដល់ ១ ពាន់លានដង លើ Spotify សម្រាប់តារា​ស្រី (LISA)

- វីដេអូបទចម្រៀងថ្មីដែល​មានអ្នក View ច្រើន​ជាងគេលើ YouTube ចេញពីតារាទោល (បទ "LALISA” របស់ LISA)៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី