ហេតុអ្វីចូលឆ្នាំចិន ត្រូវតែមានការសម្ដែងម៉ុងសាយ និងនាគ?

  • 2024-02-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសម្ដែងម៉ុងសាយ និង របាំនាគ គឺជាផ្នែកសំខាន់មួយនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ ការសម្ដែងមួយនេះ ពិតជាមានប្រជាប្រិយភាពខ្លាំងបំផុត នៅប្រទេសចិនភាគខាងត្បូង។

ម៉ុងសាយ

**សត្វនាគ** គឺជានិមិត្តសញ្ញាបង្ហាញពីភាពវិជ្ជមានសម្រាប់ជនជាតិចិន។ វា​ជា​ទេវៈ​ភ្លៀង ដែលការ​ធ្វើស្រែ​ចម្ការ​ត្រូវពឹងអាស្រ័យ​ទាំងស្រុង។ នោះហើយជាមូលហេតុដែលការចូលរួមរបស់តួអង្គនាគនៅក្នុងការប្រារព្ធពិធីចូលឆ្នាំថ្មី មានសារៈសំខាន់ខ្លាំង។ អ្នកសម្ដែង ត្រូវកាន់ដងដែលចេញជារូបនាគ ហើយធ្វើចលនាស្រុះគ្នាយ៉ាងស្វាហាប់ កាច់ជាទឹករលក ប្រៀបដូចសត្វនាគពិតប្រាកដ។ ចលនារបស់នាគ គឺចង់ឆ្លុះបញ្ចាំងពីអំណាច និងសេចក្តីថ្លៃថ្នូរដ៏អស្ចារ្យរបស់សត្វទេវកថាមួយនេះ។

របាំនាគ
ម៉ុងសាយ

ដោយឡែក ចំពោះ សត្វតោ គឺជាតួការពារក្នុងវប្បធម៌ចិន។ តួនាទីរបស់សត្វតោ នៅក្នុងពិធីបុណ្យប្រចាំឆ្នាំ គឺដើម្បីបន្លាចអារក្ស និងវិញ្ញាណអាក្រក់ចេញឲ្យឆ្ងាយ។ សម្រាប់ ម៉ុងសាយ (របាំតោ) អ្នក​រាំ​ពីរ​នាក់​ធ្វើ​ត្រាប់​តាម​ចលនា​របស់​សត្វ​តោ​ក្នុង​ឈុត​សត្វ​តោ។ អ្នក​រាំ​ម្នាក់​ត្រូវ ធ្វើជើងមុខ និង​ក្បាល​របស់​សត្វ​តោ ម្នាក់​ទៀត​ជើង​ក្រោយ និង​ដងខ្លួន​របស់​វា​។ ចលនារបស់សត្វតោ គឺផ្អែកលើចលនាជាមូលដ្ឋាននៃក្បាច់គុនចិន ហើយអ្នកសម្ដែងជាធម្មតា ត្រូវមានជំនាញខ្ពស់ខាងក្បាច់គុនវូស៊ូ និងកុងហ្វូ៕

អត្ថបទ៖ ធារី